TA X2

· 04-16

លោកហ្សេឡិនស្គី ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ ដោយនិយាយថា អ៊ុយក្រែនត្រូវការជំនួយដូចជាអ៊ីស្រាអែល

#អ៊ុយក្រែន# #ព័ត៌មាន# #អ៊ីស្រាអែល# #Volodymyr Zelenskiy# #ព័ត៍មានអន្តរជាតិ#

2239

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សិឡិនស្គី ( Volodymyr Zelenskiy) កាលពីថ្ងៃអាទិត្យ បានថ្កោលទោសការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល ហើយបាននិយាយថា ប្រទេសរបស់លោកត្រូវការជំនួយពីសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងពីដែនអាកាសដូចអ៊ីស្រាអែល បានធ្វើដែរ។

ជាថ្មីម្តងទៀត លោកហ្សេឡិនស្គី បានអំពាវនាវដល់សភាសហរដ្ឋអាមេរិកឲ្យអនុម័តកញ្ចប់ជំនួយដ៏សំខាន់មួយដែលត្រូវបានរារាំងអស់រយៈពេលជាច្រើនខែ ដោយការប៉ះទង្គិចផ្នែកនយោបាយ។ កងកម្លាំងអ៊ុយក្រែនកំពុងប្រឈមនឹងការវាយលុកថ្មីពីកងទ័ពរុស្ស៊ីនៅភាគខាងកើត និងការវាយប្រហារប្រចាំថ្ងៃលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធពីមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី។

ដោយសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកហ្សេឡិនស្គី បានបញ្ជាក់ថា៖«សកម្មភាពរបស់អ៊ីរ៉ង់គំរាមកំហែងដល់តំបន់ទាំងមូល និងពិភពលោក ដូចជាសកម្មភាពរបស់រុស្ស៊ីគំរាមកំហែងដល់ជម្លោះកាន់តែធំ ហើយការសហការជាក់ស្តែងរវាងរបបទាំងពីរក្នុងការផ្សព្វផ្សាយភេរវកម្ម ត្រូវតែប្រឈមមុខនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងឯកភាពពីពិភពលោក»។

ថ្លែងនៅពេលក្រោយនៅក្នុងសុន្ទរកថាតាមវីដេអូនៅពេលរាត្រី លោកប្រធានាធិបតី បាននិយាយថា ពិភពលោក បានមើលឃើញថា៖«អ៊ីស្រាអែលមិនមែនតែម្នាក់ឯងក្នុងការការពាររបស់ខ្លួននោះទេ ការគំរាមកំហែងនៅលើមេឃ ក៏ត្រូវបានបំផ្លាញដោយសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។

លោកបានបញ្ជាក់ថា៖នៅពេលដែលអ៊ុយក្រែន និយាយថា សម្ព័ន្ធមិត្តមិនអាចបើកភ្នែកមើលមីស៊ីល និងយានដ្រូនរបស់រុស្ស៊ីបានទេ វាមានន័យថា គឺចាំបាច់ត្រូវតែធ្វើសកម្មភាព និងធ្វើសកម្មភាពឲ្យបានខ្លាំង»។

លោកបានបន្ថែមទៀតថា ដែនអាកាសរបស់អ៊ុយក្រែន មិនត្រូវបានការពារដោយវោហាស័ព្ទបានទេ។

https://www.reuters.com/world/middle-east/ukraines-zelenskiy-condemns-iranian-attack-israel-2024-04-14/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)