TA X2
· 04-13
បែលហ្ស៊ិកកំពុងស៊ើបអង្កេតលើការចោទប្រកាន់ថា រុស្ស៊ីជ្រៀតជ្រែកក្នុងយុទ្ធនាការបោះឆ្នោតរបស់ EU
#ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#
2683
នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo នៅថ្ងៃសុក្រ (ទី១២ ខែមេសា) បាននិយាយថា រដ្ឋអាជ្ញាបែលហ្ស៊ិកកំពុងពិចារណាដល់ការជ្រៀតជ្រែកដែលអាចកើតមានរបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប នាពេលខាងមុខ បន្ទាប់ពីមានការរកឃើញដែលផ្តល់ដោយសេវាស៊ើបការណ៍សម្ងាត់។
លោកបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ក្រុមរុស្ស៊ីកំពុងជ្រៀតជ្រែកក្នុងការបោះឆ្នោតអឺរ៉ុប ដើម្បីជួយជំរុញដល់បេក្ខជនដែលគាំទ្ររុស្ស៊ី ហើយបន្ទាប់មកធ្វើឲ្យចុះខ្សោយនូវការគាំទ្ររបស់អឺរ៉ុប ចំពោះអ៊ុយក្រែនដែលកំពុងទប់ទល់នឹងការលុកលុយរយៈពេល ២ឆ្នាំរបស់រុស្ស៊ី។
លោក De Croo បាននិយាយថា ការស៊ើបអង្កេតរបស់បែលហ្ស៊ិកត្រូវបានចាប់ផ្តើមបន្ទាប់ពីអាជ្ញាធរសាធារណរដ្ឋឆែកបានរកឃើញថា ភ្នាក់ងារគាំទ្ររុស្ស៊ីមានភាពសកម្ម នៅទីក្រុងប៊្រុចសែល ដែលកំពុងស្វែងរកការមានឥទ្ធិពល ហើយថែមទាំងបានបង់ប្រាក់ឲ្យសមាជិកសភាអឺរ៉ុប ដើម្បីផ្សព្វផ្សាយរបៀបវារៈដែលគាំទ្ររុស្ស៊ីទៀតផង។ តែលោកបានប្រាប់បន្ថែមថា ការបង់សាច់ប្រាក់ហាក់ដូចជាមិនត្រូវបានធ្វើឡើងនៅក្នុងប្រទេសបែលហ្ស៊ិកនោះទេ ទោះបីជាមានការជ្រៀតជ្រែកបានកើតឡើងនៅទីនោះក៏ដោយ។
បណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់ប្រតិបត្តិកររុស្ស៊ីម្តងហើយម្តងទៀតថា បានប្រើប្រាស់បណ្ដាញសង្គម និងប្រព័ន្ធអ៊ីនធឺណិត ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភ័ន្ត ដើម្បីមូលបង្កាច់ពួកគេ លើកកម្ពស់រុស្ស៊ី ឬប៉ុនប៉ងបំភ័ន្តមតិសាធារណៈពីយុទ្ធនាការបោះឆ្នោត។ អាជ្ញាធររុស្ស៊ីបានបដិសេធដដែលៗ ចំពោះការចោទប្រកាន់នេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រុស្ស៊ី និងចិន យល់ស្របថារុស្ស៊ី ត្រូវតែមានវត្តមានក្នុងកិច្ចពិភាក្សាស្ដីពីសង្រ្គាមអ៊ុយក្រែន
រុស្ស៊ីបន្ទោសអ៊ុយក្រែនចំពោះការខ្វះការចរចាសន្តិភាព ដើម្បីទទួលបានសម្បទានពីលោកខាងលិច
លោក ពូទីន ប្តេជ្ញាដាក់ទណ្ឌកម្មអ៊ុយក្រែនចំពោះការវាយប្រហារបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ ខណៈពលរដ្ឋរុស្ស៊ីបោះឆ្នោត
វិមានក្រឹមឡាំង និយាយថា រុស្ស៊ី នឹងមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកទេ
យោបល់ទាំងអស់ (0)