TA X2
· 04-13
កងទ័ពអ៊ីស្រាអែល បានជនសម្លាប់សកម្មប្រយុទ្ធហាម៉ាសម្នាក់ នៅក្នុងការវាយឆ្មក់ក្នុងតំបន់វេសបែង
#ប៉ាឡេស្ទីន# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
2585
ប្រភពនានារបស់ប៉ាឡេស្ទីន និងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានអោយដឹងថា ជនជាតិប៉ាលេស្ទីនពីរនាក់ ត្រូវបានកងទ័ពអ៊ីស្រាអែល បាញ់សម្លាប់នៅព្រឹកថ្ងៃសុក្រនេះនៅជិតក្រុងទូបាស(Tubas) ភាគខាងជើងតំបន់វេស បែង។
ប្រភពប៉ាឡេស្ទីន បានកំណត់អត្ដសញ្ញាណបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់នោះ ជាសកម្មប្រយូទ្ធហាម៉ាស ឈ្មោះម៉ូហាមេត រ៉ាស៊ូល ដារាកមេ (Mohammed Rasoul Daraghmeh)។
គេនិយាយថា បុរសនោះ ត្រូវបានសម្លាប់នៅពេលដែលកងទ័ពអ៊ីស្រាអែល បានវាយឆ្មក់ចូលក្នុងក្រុងតូច ដោយបានបាញ់កាំភ្លើងទៅលើរថយន្ដរបស់បុរសនោះ។ ហើយរថយន្ដ ក្រោយមកត្រូវបានកងទ័ពអ៊ីស្រាអែលអូសទៅដាក់នៅខាងក្រៅក្រុង ខណ:ដែលសពបុរសនោះ ត្រូវបានក្រុមអឌ្ឍចន្ទក្រហមទទួលយកទៅនិងបាននាំចូលក្នុងមន្ទីរពេទ្យ ដោយមនុស្ស១ហ្វូងដែលកំពុងស្រែកពាក្យស្លោកប្រឆាំងនឹងអ៊ីស្រាអែលនោះ៕
នៅក្នុងឧបទេ្ទវហេតុដោយឡែកមួយទៀត កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់ទៀត ដែលគេស្គាល់អត្ដសញ្ញាណថា ឈ្មោះមូហាម៉ាត់ សាម៉ាវី (Muhammad Shahmawi) ក្នុងអំឡុងពេលវាយឆ្មក់របស់យោធាមួយចូលទៅក្នុងជំរំ អាល់ហ្វារ៉ា (Al-Fara) ភាគខាងត្បូងក្រុងទូបាស់ (Tubas)។
អំពើហិង្សាក្នុងតំបន់វេស បែង ក្នុងចំណោមទឹកដីនានាដែលប៉ាឡេស្ទីន កំពុងស្វែងរកអោយមានរដ្ឋរបស់ខ្លួននៅពេលអនាគតនោះ បានកើនឡើងរួចជាស្រេចទៅហើយនៅមុនសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ក្នុងតំបន់ហ្កាហ្សា បានចាប់ផ្ដើមកាលពីខែតុលា ហើយតាំងពីពេលនោះមក មានការវាយប្រហារជាញឹកញាប់ចេញពីជនជាតិប៉ាឡេស្ទីន និងការវាយឆ្មក់របស់អ៊ីស្រាអែល៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ៊ីស្រាអែល បានធ្វើការវាយឆ្មក់លើក្រុងរ៉ាម៉ាឡា ដែលធំជាងគេបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមិនធ្លាប់មាន
ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា ឡើងដល់ជិត ៣៣.២០០ នាក់
ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ ក្នុងតំបន់ហ្កាហ្សា កើនឡើងដល់ ៣៣.១៣៧នាក់ ខណៈជម្លោះអូសបន្លាយពេលអស់៦ខែ
អាមេរិក ស្វាគមន៍រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីន បន្ទាប់ពីមានការអំពាវនាវរបស់ខ្លួនឲ្យធ្វើការកែទម្រង់នយោបាយ
យោបល់ទាំងអស់ (0)