TA X2
· 04-05
មនុស្ស ២៨នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចដោយពួកសកម្មប្រយុទ្ធនៅភាគអាគ្នេយ៍អ៊ីរ៉ង់
#សកម្មប្រយុទ្ធ# #ព័ត៌មាន# #អ៊ីរ៉ង់# #ព័ត៍មានអន្តរជាតិ#
2983
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមមួយបានផ្ទុះឡើងនៅក្នុងខេត្ត ស៊ីស្ថាន និង បាឡូចឈីស្ថាន (Sistan and Baluchestan) ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃពុធ (០៣ មេសា) ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៨ នាក់បាត់បង់ជីវិត។
អំពើហឹង្សាបានផ្ទុះឡើងនៅពេលដែលសមាជិកនៃក្រុមសកម្មប្រយុទ្ធ ចាអ៊ីស អាល់ហ្ស៊ូម (Jaish al-Zulm) បានបើកការវាយប្រហារដោយសម្របសម្រួលលើមូលដ្ឋានយោធា និងនគរបាលនៅទូទាំងតំបន់។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការវាយប្រហារនេះបានកំណត់គោលដៅលើប៉ុស្តិ៍យោធាដែលជាកម្មសិទ្ធិរបស់អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក្នុងតំបន់ រ៉ាសក៍ (Rask) រួមជាមួយនឹងទីស្នាក់ការកណ្តាលអង្គភាពឆ្មាំបដិវត្តន៍ IRGC និងប៉ុស្តិ៍នគរបាលឆ្មាំល្បាតឆ្នេរនៅតំបន់ ឆាបាហា (Chabahar)។
ការប្រឈមមុខដាក់គ្នានេះបានឆក់យកជីវិតពួកសកម្មប្រយុទ្ធ ១៨ នាក់ និងបុគ្គលិកសន្តិសុខ ១០ នាក់ នេះបើយោងតាម IRNA ដោយបន្ថែមថាការប៉ះទង្គិចគ្នាបានបញ្ចប់ ហើយសណ្តាប់ធ្នាប់ត្រូវបានស្ដារឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់។
ក្រុម ចាអ៊ីស អាល់ហ្ស៊ូម ដែលត្រូវបានចាត់តាំងជាអង្គការភេរវករដោយប្រទេសអ៊ីរ៉ង់ បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារមុនៗជាច្រើន ដែលផ្តោតលើកងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងជនស៊ីវិល។ សកម្មភាពរបស់ក្រុមនេះបានជំរុញឱ្យមានភាពតានតឹងនៅក្នុងតំបន់ និងបានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងផ្នែកសន្តិសុខរបស់អ៊ីរ៉ង់៕
https://english.news.cn/20240404/f97002bc4232440dbb330c3337f8d54a/c.html
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រុស្ស៊ីថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំនៅស៊ីរី
ទីភ្នាក់ងារសារព័ត៌មាន IRNA៖ អាស៊ែរបៃហ្សង់ នឹងបើកស្ថានទូតនៅអ៊ីរ៉ង់ឡើងវិញ
ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅស៊ីរី នឹងមិនមានចម្លើយឡើយ
មេដឹកនាំជីហាដឥស្លាមប៉ាឡេស្ទីន អរគុណអ៊ីរ៉ង់ចំពោះ ការគាំទ្រផ្នែកយោធា
យោបល់ទាំងអស់ (0)