TA X2
· 04-12
យានដ្រូនរបស់អ៊ីរ៉ង់ ជួយកងទ័ពស៊ូដង់ផ្លាស់ប្តូរស្ថានភាពសង្រ្គាមស៊ីវិល
#យានដ្រូន# #ព័ត៌មាន# #អ៊ីរ៉ង់# #ព័ត៍មានអន្តរជាតិ# #កងទ័ពស៊ូដង់#
4024
កងទ័ពស៊ូដង់និយាយថា ខ្លួនបានចាប់ផ្តើមប្រើយានដ្រូនផលិតដោយអ៊ីរ៉ង់ ដើម្បីជួយដណ្តើមយកទឹកដី និងផ្លាស់ប្តូរស្ថានភាពនៃសង្រ្គាមស៊ីវិលរបស់ប្រទេសនេះ។
យានដ្រូនបញ្ជាពីចម្ងាយដែលទើបទទួលបានថ្មីនេះ ត្រូវបានប្រើសម្រាប់ការឈ្លបយកការណ៍ និងកំណត់ ទីតាំងកាំភ្លើងធំ អំឡុងពេលជ័យជម្នះរបស់កងទ័ពនាពេលថ្មីៗនេះ នៅក្នុងទីក្រុង Omdurman ដែលឆ្លងកាត់ទន្លេនីល(Nile)ពីរដ្ឋធានីខាទុំ( Khartoum)របស់ប្រទេសនេះ។
មន្ត្រីអ៊ីរ៉ង់ ក៏បានប្រាប់សារព័ត៌មានរ៉យទ័រថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ បានចាប់ផ្តើមប្រើប្រាស់យានដ្រូន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងគូប្រជែងរបស់កងជីវពល គឺកងកម្លាំងគាំទ្ររហ័ស (RSF)។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសស៊ូដង់ បានបដិសេធថា យានដ្រូន មិនត្រូវបានផ្គត់ផ្គង់ដោយផ្ទាល់ដោយទីក្រុងតេអេរ៉ង់ ហើយប្រភពដើមរបស់ពួកគេ មិនបានបញ្ជាក់ច្បាស់ភ្លាមៗនោះទេ។
យានដ្រូនរបស់អ៊ីរ៉ង់ ក៏ត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយដោយកងទ័ព និងកងជីវពល ក្នុងបណ្តាប្រទេសនានា រួមទាំងរុស្ស៊ី ស៊ីរី និងយេម៉ែន។
លោក Ali Sadeq រដ្ឋមន្ត្រីការបរទេសស្តីទីរបស់ស៊ូដង់ដែលបានទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ កាលពីឆ្នាំមុន ហើយមានសម្ព័ន្ធភាពជាមួយកងទ័ព បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«ស៊ូដង់មិនបានទទួលអាវុធណាមួយពីអ៊ីរ៉ង់ទេ»។
https://english.aawsat.com/features/4959771-are-iranian-drones-helping-army-gain-ground-sudan-war
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មេបញ្ជាការកងទ័ពស៊ូដង់ ជំរុញឲ្យមានសមាជិកភាពឡើងវិញនៅក្នុងសហភាពអាហ្វ្រិក
ឧស្សាហ៍កម្មយានដ្រូនរបស់អ៊ុយក្រែន ស្វែងបង្កើនផលិតកម្ម ដើម្បីប្រឆាំងនឹងរុស្ស៊ី
UNICEF ព្រមានពីមហន្តរាយនៃការបាត់បង់ជីវិតនៅស៊ូដង់ ខណៈទុរ្ភិក្សកាន់តែជិតកើតមាន
យោធាអាមេរិកអះអាងថា ខ្លួនបានកម្ទេចយានដ្រូនរបស់ក្រុមហ៊ួទីនៅលើសមុទ្រក្រហម និងនៅប្រទេសយេម៉ែន
យោបល់ទាំងអស់ (0)