TA X2
· 04-02
យោធាអាមេរិកអះអាងថា ខ្លួនបានកម្ទេចយានដ្រូនរបស់ក្រុមហ៊ួទីនៅលើសមុទ្រក្រហម និងនៅប្រទេសយេម៉ែន
#ព័ត៌មាន# #ប្រទេសយេម៉ែន# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#
4263
យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន បានបំផ្លាញយានដ្រូនមួយគ្រឿង នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទីនៃប្រទេសយេម៉ែន ដែលត្រូវបានញាំញីដោយសង្រ្គាម និងមួយគ្រឿងទៀត នៅលើផ្លូវដឹកជញ្ជូនដ៏សំខាន់នៅក្នុងសមុទ្រក្រហម។ នេះគឺជាការវិវឌ្ឍចុងក្រោយបំផុត នៅក្នុងភាពតានតឹងជាច្រើនខែរវាងក្រុមឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
ទីបញ្ជាការកណ្តាល(CENTCOM)របស់អាមេរិក បានអះអាងថា យានដ្រូនដែលត្រូវបានបំផ្លាញនៅព្រឹកថ្ងៃសៅរ៍ បានបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះ និងនាវាជំនួញនៅក្នុងតំបន់នេះ។
ទីបញ្ជាការនេះ បានបន្ថែមថា យានដ្រូនមួយគ្រឿង គឺត្រូវបានបំផ្លាញនៅលើសមុទ្រក្រហម ខណៈដែលទីពីរត្រូវបានបំផ្លាញនៅលើដី ខណៈដែលវាត្រូវបានគេរៀបចំ ដើម្បីបាញ់បង្ហោះ។
ទីបញ្ជាការកណ្តាល CENTCOM បាននិយាយថា៖«សកម្មភាពទាំងនេះ គឺចាំបាច់ដើម្បីការពារកងកម្លាំងរបស់យើង ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងធ្វើឲ្យដែនទឹកអន្តរជាតិកាន់តែមានសុវត្ថិភាព និងសុវត្ថិភាពជាងមុនសម្រាប់សហរដ្ឋអាមេរិក សម្ព័ន្ធភាព និងនាវាពាណិជ្ជកម្ម។
ពុំមានការអត្ថាធិប្បាយពីក្រុមឧទ្ទាមហ៊ួទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើង និងខាងលិចរបស់ប្រទេសយេម៉ែននោះទេ។
ក្រុមឧទ្ទាមនេះ បានបើកយុទ្ធនាការវាយប្រហារដោយយានដ្រូន និងមីស៊ីលលើការដឹកជញ្ជូននៅសមុទ្រក្រហម កាលពីខែវិច្ឆិកា។ ពួកគេក៏បានបាញ់មីស៊ីលឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល បើទោះជាមីស៊ីលទាំងនោះ ហោះបានចម្ងាយខ្លី ឬត្រូវបានស្ទាក់ចាប់ក៏ដោយ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឧស្សាហ៍កម្មយានដ្រូនរបស់អ៊ុយក្រែន ស្វែងបង្កើនផលិតកម្ម ដើម្បីប្រឆាំងនឹងរុស្ស៊ី
ក្រុមហ៊ូទី នៅប្រទេសយេម៉ែននិយាយថា ពួកគេបានវាយប្រហារនាវាប៉ាស៊ីហ្វិក ០១ នៅសមុទ្រក្រហម
មនុស្សពីរនាក់ បានស្លាប់នៅការវាយរប្រហាថ្មីៗដោយយានដ្រូនរបស់រុស្ស៊ី
ចក្រភពអង់គ្លេសដាក់ពង្រាយនាវាចម្បាំង HMS Diamond នៅសមុទ្រក្រហម ដើម្បីការពារការដឹកជញ្ជូន
យោបល់ទាំងអស់ (0)