TA X2

· 04-09

ម៉ិកស៊ិក ស្វាគមន៍បុគ្គលិកស្ថានទូតនៅអេក្វាឌ័រមកប្រទេសវិញ បន្ទាប់ពីការវាយឆ្មក់ប្រដាប់អាវុធ

#ព័ត៌មាន# #ម៉ិកស៊ិក# #ព័ត៍មានអន្តរជាតិ#

3439

ប្រទេសម៉ិកស៊ិក បានស្វាគមន៍ការវិលត្រឡប់របស់បុគ្គលិកស្ថានទូតនៅប្រទេសអេក្វាឌ័ររបស់ខ្លួនរយៈពេលពីរថ្ងៃបន្ទាប់ពីនគរបាល បានឆ្មក់ចូលអគារក្នុងសកម្មភាពមួយ ដែលបង្កឱ្យមានការកាត់ផ្តាច់ផ្នែកការទូតភ្លាមៗខណៈបង្កឱ្យមានការភ្ញាក់ផ្អើលជាសកលនិងការថ្កោលទោសដល់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ។

នគរបាល និងទាហានប្រទេសអេក្វាឌ័រ បានបង្ខំចូលទៅក្នុងស្ថានទូតរបស់ប្រទេសម៉ិកស៊ិក ក្នុងទីក្រុង ហ្គីតូ(Quito) កាលពីយប់ថ្ងៃសុក្រ ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតី លោក Jorge Glas ដែលបានភៀសខ្លួននៅទីនោះ អស់រយៈពេលជាច្រើនខែ បន្ទាប់ពីមន្ត្រីម៉ិកស៊ិកបានផ្តល់ការការពារសិទ្ធិជ្រកកោនផ្លូវការដល់លោក។ 

ប្រទេសអេក្វាឌ័រ បានអះអាងថា ការផ្តល់សិទ្ធិជ្រកកោនដល់លោក Glas គឺជាការខុសច្បាប់ ជាអ្នកដែលត្រូវបានកាត់ទោសពីរដង ពីបទពុករលួយ។

នៅអាកាសយានដ្ឋានធំនៅរដ្ឋធានីប្រទេសម៉ិកស៊ិក រដ្ឋមន្ត្រីការបរទេស លោកស្រី អាលីសៀ បាសេណា(Alicia Barcena) បានបានរិះគន់យ៉ាងខ្លាំងចំពោះការឆ្មក់ចូលស្ថានទូតរបស់ប្រទេសអេក្វាឌ័រ និងបានសរសើរបុគ្គលិកការទូតដែលបានការពារស្ថានទូត។

ឯកអគ្គរដ្ឋទូត ម៉ិកស៊ិក ប្រចាំប្រទេសអេក្វាឌ័រ លោក រ៉ាហ្គែល សឺរូ(Raquel Serur) បាននិយាយថាប្រធានាធិបតីអេក្វាឌ័រ លោក ណូបាវ បានធ្វើឲ្យមានកំហុសដោយការសម្រេចចិត្ត ដែលមិនត្រឹមតែបែកបាក់ជាមួយអនុសញ្ញាអន្តរជាតិដែលបានបង្កើតឡើងទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីការមិនអើពើចំពោះការពិតរបស់ប្រទេសលោក ផងដែរ។

https://www.msn.com/en-gb/news/world/mexico-welcomes-home-ecuador-embassy-staff-after-armed-raid/ar-BB1lfni0

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)