TA X2
· 04-10
ប្រទេសនីការ៉ាហ្គ័រ កាត់ផ្តាច់ទំនាក់ទំនងជាមួយអេក្វាឌ័រ ជុំវិញការឆ្មក់ចូលស្ថានទូតម៉ិកស៊ិក
#អេក្វាឌ័រ# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
2061
ប្រទេសនីការ៉ាហ្គ័រ បានប្រកាសថាខ្លួនផ្តាច់ទំនាក់ទំនងផ្នែកការទូតជាមួយប្រទេសអេក្វាឌ័រ ជុំវិញការឆ្មក់ចូលរបស់នគរបាលនៅស្ថានទូតរបស់ប្រទេសម៉ិកស៊ិក ក្នុងទីក្រុង Quito ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាឌ័រ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលរបស់ប្រទេសនីការ៉ាហ្គ័រ បានរិះគន់ខ្លាំងៗ ចំពោះការឆ្មក់ចូលនេះថាជាការបំពានលើច្បាប់អន្តរជាតិ។
ការឆ្មក់ចូលស្ថានទូត បានកើតឡើងបន្ទាប់ពីអតីតអនុប្រធានាធិបតីអេក្វាឌ័រ លោក Jorge Glas បានស្វែងរកការស្នាក់នៅក្នុងស្ថានទូតម៉ិកស៊ិក ក្នុងការស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយ។
លោកធ្លាប់ជាប់ពន្ធនាគារពីបទពុករលួយ ប៉ុន្តែក្រោយមកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។
រដ្ឋាភិបាលប្រទេសអេក្វាឌ័រ បានការពារការសម្រេចចិត្តរបស់ខ្លួនក្នុងការចាប់ខ្លួន លោក Glas ដោយនិយាយថាឧក្រិដ្ឋជនទាំងអស់ត្រូវតែទទួលទោស។
ប៉ុន្តែចំណាត់ការនេះ បានបង្កឲ្យមានការរិះគន់ពីប្រទេសនៅអាមេរិកឡាទីនមួយចំនួន។ ជាមួយគ្នានេះ ក្រសួងការបរទេសប្រេស៊ីល បានថ្កោលទោសចំណាត់ការរបស់ប្រទេសអេក្វាឌ័រថាជា ការរំលោភយ៉ាងច្បាស់លាស់លើសន្ធិសញ្ញាដែលពាក់ព័ន្ធ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ម៉ិកស៊ិក ស្វាគមន៍បុគ្គលិកស្ថានទូតនៅអេក្វាឌ័រមកប្រទេសវិញ បន្ទាប់ពីការវាយឆ្មក់ប្រដាប់អាវុធ
ប្រជាជនអេក្វាឌ័រចង់ឲ្យដោះសា្រយវិបត្តិជាមួយម៉ិកស៊ិកឲ្យបានឆាប់រហ័ស និងដោយយុត្តិធម៌
ទីភ្នាក់ងារពន្ធនាគារ៖ អតីតអនុប្រធានាធិបតីអេក្វាឌ័រ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែមានស្ថិរភាព
ក្រុមអ្នកការទូតម៉ិកស៊ិក នៅក្នុងប្រទេសអេក្វាឌ័រ វិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីមានការវាយឆ្មក់លើស្ថានទូត
យោបល់ទាំងអស់ (0)