TA X2
· 04-10
មនុស្សរាប់សិបលាននាក់ មើលសូរ្យគ្រាសពេញដួងនៅទូទាំងតំបន់អាមេរិកខាងជើង
#សូរ្យគ្រាស# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
1571
មនុស្សរាប់លាននាក់នៅទូទាំងតំបន់អាមេរិកខាងជើងបានមើលឃើញព្រះចន្ទបាំងពន្លឺព្រះអាទិត្យក្នុងអំឡុងពេលសូរ្យគ្រាសពេញដួងកាលពីថ្ងៃចន្ទទី៨មេសា សប្ដាហ៍នេះ ។ ប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានធ្លាក់ក្នុងភាពងងឹត ដោយសារសូរ្យគ្រាសពេញដួងដ៏កម្រ។ ផ្លូវរបស់សូរ្យគ្រាសលាតសន្ធឹងពីទីក្រុង ម៉ាហ្សាតឡាន(Mazatlán)របស់ប្រទេសម៉ិកស៊ិក ទៅកាន់ទីក្រុងធំបំផុតទី២២ នូហ្វោនលែន (Newfoundland)របស់កាណាដា ជាតំបន់មួយដែលឆ្លងកាត់រដ្ឋចំនួន១៥របស់សហរដ្ឋអាមេរិក និងជាទីលំនៅរបស់ប្រជាជនចំនួន៤៤លាននាក់។ អ្នកទៅគយគន់ទិដ្ឋភាពសូរ្យគ្រាសត្រូវបានជ្រួលច្រាលក្នុងភាពងងឹតនៅឧទ្យានរដ្ឋនានា នៅលើដំបូលអគារទីក្រុង និងនៅក្នុងទីក្រុងតូចៗជាច្រើន។
ភាគច្រើននៃអ្នកទាំងឡាយនៅតំបន់អាមេរិកខាងជើង ប៉ុន្តែមិនមែននៅក្នុងផ្លូវផ្ទាល់នោះទេ នៅតែបានមើលឃើញសូរ្យគ្រាសមួយផ្នែក ដោយព្រះចន្ទផ្លាស់ប្តូរព្រះអាទិត្យទៅជាអឌ្ឍចន្ទ ឬ អាចមើលឃើញព្រះចន្ទតែមួយចំណិត។
ការឈប់ក្នុងដំណាក់កាលទីមួយនៃការសូរ្យគ្រាសពេញដួង ចាំងជះមកលើភពផែនដី បានធ្វើឱ្យតំបន់ឆ្នេរសមុទ្រដែលធ្លាប់តែភ្លឺ របស់ទីក្រុងម៉ាហ្សាតឡាន (Mazatlán)ក្លាយជាងងឹត មុនបន្តទៅភាគឦសានឆ្ពោះទៅកាន់ទីក្រុងអ៊ីហ្គលផាស (Eagle Pass)ក្នុង រដ្ឋតិចសាស់ ជាកន្លែងឈប់មួយក្នុងកន្លែងឈប់ជាច្រើនលើកដំបូងរបស់សូរ្យគ្រាសនៅសហរដ្ឋអាមេរិក។
សូរ្យគ្រាសពេញដួងឬTotal solar កើតឡើងនៅកន្លែងណាមួយជុំវិញពិភពលោករៀងរាល់១១ ទៅ ១៨ ខែ ប៉ុន្តែមិនញឹកញាប់ទេ ដែលសូរ្យគ្រាសឆ្លងកាត់ផ្លូវមានមនុស្សរាប់លាននាក់មើលឃើញ។ សហរដ្ឋអាមេរិកទទួលបានរសជាតិចុងក្រោយនេះ កាលពីឆ្នាំ២០១៧ ហើយនឹងពុំអាចមើលឃើញព្រឹត្តិការណ៍នេះ ពីឆ្នេរសមុទ្រមួយ ទៅឆ្នេរសមុទ្រមួយ ម្តងទៀតទេ រហូតដល់ឆ្នាំ ២០៤៥ ។
ទស្សនីយភាព នៅលើអាកាសដ៏អស្ចារ្យ ដែលមនុស្សរាប់សិបលាននាក់នៅសហរដ្ឋអាមេរិក បានមើលឃើញកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បានផ្តល់ការរួបរួមគ្នាដ៏កម្រនៃឱកាសពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងពេលវេលាសម្រាប់ពិធីជប់លៀងផងដែរ។ស្រមោលរបស់ព្រះចន្ទធ្វើឲ្យតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសម៉ិកស៊ិកធ្លាក់ចូលក្នុងភាពងងឹតទាំងស្រុងនៅម៉ោង១១និង៧នាទីព្រឹកម៉ោងក្នុងស្រុក ហើយបានរំកិលគ្របដណ្ដប់ពាសពេញសហរដ្ឋអាមេរិកក្នុងល្បឿនលឿនជាងសំឡេង មុនពេលត្រលប់ទៅមហាសមុទ្រវិញលើឆ្នេរសមុទ្រអាត្លង់ទិករបស់ប្រទេសកាណាដា ត្រឹមតែមួយម៉ោងកន្លះបន្ទាប់ពីការបានចាប់ផ្ដើមមានសូរ្យគ្រាស៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សម្នាសម្រុកទៅអាមេរិក ម៉ិកស៊ិក និងកាណាដា ដោយក្ដីរំភើបដើម្បីមើលបាតុភូតសូរ្យគ្រាសពេញដួង
ប្រជាជនអេក្វាឌ័រចង់ឲ្យដោះសា្រយវិបត្តិជាមួយម៉ិកស៊ិកឲ្យបានឆាប់រហ័ស និងដោយយុត្តិធម៌
ម៉ិកស៊ិក ស្វាគមន៍បុគ្គលិកស្ថានទូតនៅអេក្វាឌ័រមកប្រទេសវិញ បន្ទាប់ពីការវាយឆ្មក់ប្រដាប់អាវុធ
ឆ្មាំល្បាតឆ្នេរទុយនីស៊ី ស្រង់សាកសពជនអន្តោប្រវេសន៍ ១៣ នាក់ ខណៈសង្គ្រោះបានជិតពីរពាន់នាក់
យោបល់ទាំងអស់ (0)