TA X2
· 04-09
មនុស្សម្នាសម្រុកទៅអាមេរិក ម៉ិកស៊ិក និងកាណាដា ដោយក្ដីរំភើបដើម្បីមើលបាតុភូតសូរ្យគ្រាសពេញដួង
#សូរ្យគ្រាស# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
2652
នៅទូទាំងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ប្រជាជនបានប្រញាប់ប្រញាល់សម្រុកទៅកាន់កន្លែងនានាដើម្បីទស្សនាបាតុភូតសូរ្យគ្រាសពេញដួង ខណៈដែលការព្យាករណ៍ថាមេឃមានពពកច្រើនធ្វើឱ្យអ្នកទស្សនាមានមួយចំនួនការខកចិត្ត។ បាតុភូតនេះកើតឡើងនៅពេលដែលព្រះចន្ទតម្រង់ជួរយ៉ាងល្អឥតខ្ចោះរវាងផែនដី និងព្រះអាទិត្យ ដោយបិទបាំងជិតពន្លឺព្រះអាទិត្យ។ សូរ្យគ្រាសនឹងអាចមើលឃើញក្នុងប្រទេសទាំងបីនៅថ្ងៃទី០៨ ខែមេសា នេះ។
ទ្វីបអាមេរិកខាងជើង នឹងមិនឃើញសូរ្យគ្រាសពេញដួងពីឆ្នេរសមុទ្រទៅឆ្នេរសមុទ្រមួយផ្សេងទៀតសម្រាប់រយៈពេល ២១ ឆ្នាំ ដោយនេះជាហេតុដែលមនុស្សរាប់លាននាក់នៅទូទាំងប្រទេសរំពឹងថានឹងធ្វើដំណើរទៅទស្សនាព្រឹត្តិការណ៍កញ្ចុំផ្កាយដ៏កម្រនេះ។
ផ្លូវនៃស្រមោលព្រះចន្ទ ត្រូវបានគេហៅថាផ្លូវសូរ្យគ្រាស ដែលសម្រាប់បាតុភូតនៅថ្ងៃចន្ទនេះនឹងមានរយៈទទឹងប្រហែល ១៨៥ គីឡូម៉ែត្រ ហើយនិងគ្របដណ្ដប់ពាសពេញរដ្ឋចំនួន ១៥ នៅសហរដ្ឋអាមេរិក ក្នុងទិសខាងជើងឆៀងខាងកើត (ទិសឦសាន) ចាប់ពីរដ្ឋតិចសាស់ ទៅដល់រដ្ឋម៉េន (Maine) ក្នុងរយៈពេលប្រហែលមួយម៉ោង ដែលចាប់ផ្តើមនៅម៉ោង ១:៣០ នាទីល្ងាច ម៉ោងកណ្ដាល (CT Time Zone) និងបញ្ចប់នៅម៉ោង ៣:៣៥ នាទីល្ងាច ម៉ោងភាគខាងកើត (ET Time Zone)។
តាមការប៉ាន់ប្រមាណមនុស្ស ៣១,៦ លាននាក់ ដែលស្ទើរតែបីដងច្រើនជាងក្នុងឆ្នាំ២០១៧ រស់នៅក្នុងផ្លូវសូរ្យគ្រាស ដែលវែងជាង និងក៏ធំទូលាយជាងបាតុភូតសូរ្យគ្រាសទាំងអស់ពីមុន ដោយសារតែព្រះចន្ទស្ថិតនៅជិតផែនដី និងបញ្ចេញស្រមោលកាន់តែទូលំទូលាយជាងកាលពីមុន៕
https://www.theguardian.com/science/2024/apr/08/total-solar-eclipse-path-map
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)