TA X2

· 04-06

មេដឹកនាំ EU និងលោក Blinken សន្យាបន្តគាំទ្រដល់អាមេនី ចំពេលមានភាពតានតឹងក្នុងតំបន់

#Nikol Pashinyan# #ព័ត៌មាន# #សហភាពអឺរ៉ុប# #ព័ត៍មានអន្តរជាតិ#

2383

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) នឹងបន្តគាំទ្រប្រទេសអាមេនី និងជនជាតិដើមអាមេនីពីតំបន់ជម្លោះ Nagorno-Karabakh (ណាហ្គ័រណូ-ការ៉ាបាក់) ដោយបណ្ដាមេដឹកនាំមកពីភាគីទាំង២ នៃមហាសមុទ្រអាត្លង់ទិកបានធ្វើការសន្យា នៅពេលពួកគេជួបជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan នៅថ្ងៃសុក្រ (ទី៥ ខែមេសា) នេះ។


សូមរំលឹកថា ប្រទេសអាស៊ែបៃហ្សង់បានកាន់កាប់អតីតតំបន់ផ្ដាច់ខ្លួន Nagorno-Karabakh ក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយជំរុញឲ្យមានការភៀសខ្លួនក្នុងចំនួនដ៏ច្រើននៃពលរដ្ឋជនជាតិដើមតិចអាមេនីរបស់ខ្លួន ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា៖ «យើងប្តេជ្ញាបង្កើនការគាំទ្ររបស់យើងបន្ថែមទៀត ចំពោះភាពធន់ខាងលទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចរបស់ប្រទេសអាមេនី»។ លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ សម្រាប់សន្តិសុខស្បៀង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការធ្វើពិពិធកម្មវិស័យថាមពលរបស់ប្រទេស។

លោក Blinken បានបញ្ជាក់ទៀតថា៖ «ហើយយើងនឹងបន្តគាំទ្រជនជាតិដើមអាមេនី ១០០.០០០នាក់ដែលបានបង្ខំចិត្តផ្លាស់ទីលំនៅពីតំបន់ Nagorno-Karabakh។ នេះគឺជាសារៈសំខាន់នៃស្ថិរភាពរយៈពេលវែងរបស់ប្រទេសអាមេនី»។

គួរបញ្ជាក់ដែរថា ប្រទេសអាមេនី គឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់រុស្ស៊ី និងជាដៃគូជិតស្និទ្ធបំផុតជាប្រពៃណីរបស់ទីក្រុងមូស្គូ នៅតំបន់ Caucasus ខាងត្បូង ប៉ុន្តែទំនាក់ទំនងរបស់ភាគីទាំង២ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ទីក្រុង Yerevan (យ៉េរ៉េវ៉ាន់) បានស្វែងរកការសាងទំនាក់ទំនងជាមួយលោកខាងលិច ដោយបន្ទោសរុស្ស៊ីថា បានបរាជ័យក្នុងការការពារខ្លួនពីអាស៊ែបៃហ្សង់ ដែលជាប្រទេសជិតខាង និងជាគូប្រជែងយូរអង្វែងរបស់ខ្លួន ក៏ដូចជាការផ្ដាច់ខ្លួនឲ្យនៅឆ្ងាយពីសង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែនផងដែរ៕

https://www.reuters.com/world/asia-pacific/eu-leaders-blinken-pledge-continued-support-armenia-amid-regional-tensions-2024-04-05/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)