TA X2

· 04-05

ប្រទេសទុយនីស៊ី ជួយសង្គ្រោះជនអន្តោប្រវេសន៍គ្មានឯកសារ ១.៣៣៥នាក់ ក្នុងរយៈពេល២៤ម៉ោង

#ព័ត៌មាន# #ជនអន្តោប្រវេសន៍# #ប្រទេសទុយនីស៊ី# #ព័ត៍មានអន្តរជាតិ#

5058

ឆ្មាំល្បាតឆ្នេរជាតិប្រទេសទុយនីស៊ី បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ឆ្មាំល្បាតឆ្នេររបស់ប្រទេស បានជួយសង្គ្រោះជនអន្តោប្រវេសន៍គ្មានឯកសារចំនួន ១.៣៣៥នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ពីការលិចទូក បន្ទាប់ពីពួកគេបានរារាំងការប៉ុនប៉ងការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ចំនួន ៣១ លើក។

ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយអង្គភាពឆ្មាំល្បាតឆ្នេរជាតិនៅខេត្ត ស្វេក(Sfax) ភាគខាងកើត ដែលក្នុងអំឡុងពេលនោះ អង្គភាពសន្តិសុខ បានចាប់ខ្លួនអ្នករៀបចំការធ្វើដំណើរអន្តោប្រវេសន៍ចំនួន ៨ នាក់ និងរឹបអូសបានទូកចំនួន ១៤ គ្រឿង។

វិធានការនានាប្រឆាំងជនអន្តោប្រវេសន៍ ត្រូវបានធ្វើឡើង បន្ទាប់ពីការពិភាក្សាជាមួយការិយាល័យរដ្ឋអាជ្ញាសាធារណៈ។

ដោយមានទីតាំងនៅតំបន់សមុទ្រមេឌីទែរ៉ាណេភាគកណ្តាល ប្រទេសទុយនីស៊ី គឺជាចំណុចសំខាន់មួយនៃការចូលទៅកាន់សហភាពអឺរ៉ុប ដែលត្រូវបានប្រើប្រាស់ដោយជនអន្តោប្រវេសន៍គ្មានឯកសារ។

ទោះបីជាមានវិធានការតឹងរ៉ឹងដែលត្រូវបានអនុវត្តដោយអាជ្ញាធរប្រទេសទុយនីស៊ីក៏ដោយ ក៏ចំនួនជនអន្តោប្រវេសន៍គ្មានឯកសារ ដែលព្យាយាមទៅដល់ប្រទេសអ៊ីតាលី ពីឆ្នេរសមុទ្រប្រទេសទុយនីស៊ី នៅតែបន្តកើនឡើង។

https://english.news.cn/20240405/21c64bef165c4b30b7fc0956ddd5a4ef/c.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)