TA X2
· 04-02
មេដឹកនាំជីហាដឥស្លាមប៉ាឡេស្ទីន អរគុណអ៊ីរ៉ង់ចំពោះ ការគាំទ្រផ្នែកយោធា
#ប៉ាឡេស្ទីន# #ព័ត៌មាន# #អ៊ីរ៉ង់# #ឥស្លាម# #ព័ត៍មានអន្តរជាតិ# #Ziyad al-Nakhalah#
4181
មេដឹកនាំក្រុមភេរវកម្មប៉ាឡេស្ទីនឥស្លាមជីហាដ (PIJ) ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដែលមិនធ្លាប់មានពីមុនមកដឹកនាំដោយក្រុមហាម៉ាសក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា បានថ្លែងអំណរគុណដល់អ៊ីរ៉ង់ចំពោះការគាំទ្រផ្នែកយោធារបស់ខ្លួន។
លោក ហ្ស៊ីយ៉ាដ អាល់ ណាខាឡា (Ziyad al-Nakhalah) មេដឹកនាំ PIJ បាននិយាយនៅក្នុងទីក្រុង តេអេរ៉ង់កាលពីថ្ងៃសៅរ៍ថា៖«វាមិនងាយស្រួលទេសម្រាប់ប្រជាជនប៉ាឡេស្ទីនក្នុងការសម្រេចបាននូវស្ថិរភាពដ៏ពិសិដ្ឋនេះ ក្នុងការប្រយុទ្ធដើម្បី[ប្រតិបត្តិការ] al-Aqsa ដោយគ្មានការគាំទ្រច្បាស់លាស់និងជាបន្តរបស់អ៊ីរ៉ង់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅគ្រប់កម្រិតនយោបាយ និងយោធា...។
អង្គការជ្រុលនិយមប៉ាឡេស្ទីនហាម៉ាស ( Hamas) ដែលគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប និងក្រុមភេរវកម្មផ្សេងទៀត បានដាក់ឈ្មោះការវាយប្រហារថ្ងៃទី៧ ខែតុលា លើទឹកដីអ៊ីស្រាអែលភាគខាងត្បូងថា កិច្ចប្រតិបត្តិការ Operation al-Aqsa Flood ដែលសំដៅទៅលើវិហារឥស្លាម al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡឹម ដែលជាកន្លែងដ៏ពិសិដ្ឋបំផុតមួយនៅក្នុងសាសនាឥស្លាម។
ពួកគេ បានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ដែលភាគច្រើនជាជនស៊ីវិលនៅថ្ងៃនោះ ហើយបានចាប់ពង្រត់ប្រហែលមនុស្ស ២៥០នាក់ផ្សេងទៀត ទៅកាន់តំបន់ហ្កាហ្សា ដែលបង្កឲ្យមានសង្រ្គាម ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងតំបន់ឆ្នេរនេះ។
បច្ចុប្បន្ននេះ លោក អាល់ណាខាឡា កំពុងស្ថិតនៅក្នុងរដ្ឋធានីអ៊ីរ៉ង់សម្រាប់ការចរចា ក្នុងពេលជាមួយនឹងមេដឹកនាំក្រុមហាម៉ាសលោក អ៊ីស្មេល ហានីយេ (Ismail Haniyeh)។
ក្រៅពីអ្នកនយោបាយសំខាន់ៗ មេដឹកនាំឥស្លាមទាំងពីររូប ក៏បានជួបមេដឹកនាំសាសនារបស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ផងដែរ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រជាជនហ្កាហ្សា ប្រារព្ធពិធីបុណ្យរ៉ាម៉ាដាននៅលើគំនរបាក់បែកនៃវិហារអ៊ីស្លាមដែលត្រូវបានបំផ្លាញ
អាមេរិក ស្វាគមន៍រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីន បន្ទាប់ពីមានការអំពាវនាវរបស់ខ្លួនឲ្យធ្វើការកែទម្រង់នយោបាយ
ពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា បានរៀបចំប្រារព្ធពិធីបុណ្យរ៉ាម៉ាដានក្រោមស្រមោលសង្គ្រាម
ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សា កើនឡើងដល់ ៣០.៩៦០នាក់ ខណៈមានការវាយប្រហារកាន់តែខ្លាំងពីអ៊ីស្រាអែល
យោបល់ទាំងអស់ (0)