TA X2
· 03-28
ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃដល់កម្រិតទាបបំផុត រយៈពេល ៣៤ឆ្នាំ ធៀបនឹងប្រាក់ដុល្លារអាមេរិក
#ព័ត៌មាន# #ប្រាក់ដុល្លារ# #ប្រាក់យ៉េន# #ព័ត៍មានអន្តរជាតិ#
4255
ប្រាក់យ៉េនរបស់ជប៉ុន នៅថ្ងៃពុធ (ទី២៧ ខែមីនា) នេះ បានធ្លាក់ចុះដល់កម្រិតទាប ក្នុងរយៈពេល ៣៤ឆ្នាំ ធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយធ្លាក់ដល់តម្លៃ ១៥១,៩៧យ៉េន ក្នុង ១ដុល្លារ។
នៅកម្រិតទាបបំផុតរបស់ខ្លួន អំឡុងពេលជួញដូរ នៅថ្ងៃពុធនេះ រូបិយប័ណ្ណជប៉ុនបានធ្លាក់ចុះប្រហែល ០,២ភាគរយ និងទាបជាងកម្រិតពីមុន ដែលមានតម្លៃ ១៥១,៩៤យ៉េន ក្នុង ១ដុល្លារ ជាកម្រិតដែលអាជ្ញាធរជប៉ុនបានចូលទៅអន្តរាគមន៍ កាលពីខែតុលា ឆ្នាំ២០២២ ដើម្បីជួយគាំទ្រដល់តម្លៃប្រាក់យ៉េន។
នេះគឺជាការធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ប្រាក់យ៉េន គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៩០ នៅរយៈពេលប្រហែលៗគ្នានឹងការប៉ះពាល់ទ្រព្យសកម្មរយៈពេលខ្លីរបស់ប្រទេសជប៉ុន ដែលត្រូវបានបន្តមកដោយការជាប់គាំងសេដ្ឋកិច្ចជាច្រើនទសវត្សរ៍។ យ៉ាងណាក្ដី ប្រាក់យ៉េនបានឡើងថ្លៃបន្តិចវិញ ធៀបនឹងប្រាក់ដុល្លារ នៅល្ងាចថ្ងៃដដែលនេះ៕
https://www.dw.com/en/japans-yen-dips-to-34-year-low-against-us-dollar/a-68680268
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)