Cambo-China

· 03-27

សហគ្រាសឧស្សាហកម្មធំៗ១៧ របស់ចិន ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

#ប្រទេសកម្ពុជា# #សហគ្រាស# #ក្រុមហ៊ុនចិន# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA# #ក្រុមហ៊ុន​វិនិយោគ#

4601

ប្រធានក្រុមហ៊ុន Zhenjiang ZhoungChao New Material Co,Ltd. បង្ហាញការប្ដេជ្ញាចិត្តក្នុងការជំរុញ និងពង្រីកការវិនិយោគ ក៏ដូចជាការទាក់ទាញនៅវិនិយោគិនថ្មីៗបន្ថែមទៀតមកកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេស គឺសំដៅប្រែក្លាយខេត្តព្រះស៊ីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

នេះបើតាមជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន។

ក្រុមហ៊ុនចំនួន១៧ ដែលមកចូលរួមក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាឱកាសនេះរួមមាន៖ ១. Zhejiang Zhongchao New Material Co., Ltd., ២. Yongsheng Holding, ៣. CHINESE INVESTMENT IN CAMBODIA ASSOCIATION (CICA), ៤. Sabrina Fashion Industrial Corp (Sabrina Crop, Top Summit Garment Inc.,Aroma Success Garment ), ៥. Titan Stone Real Estate Group, ៦. Qingdao Huatong State-Owned Capital, ៧. Guangdong Huate Gas Co., Ltd., ៨. Titan Stone Life Insurance Group, ៩. China Everbright Environment Group Limited, ១០. Nam Liong Group, ១១. Shanghai Shirong Paper Industry Co.,Ltd., ១២. Qingdao Huijun Engeering Co.,Ltd, ១៣. Informaxx International Investment Co.,Ltd., ១៤. R&F PROPERTIES HS(CAMBODIA) CO.,LTD., ១៥. Shanghai. Celefit Limited, ១៦. Alliance Promised Land, និង ១៧. Zhongda United Holding Group Co., Ltd.។  

ក្រុមហ៊ុនចំនួន១៧ នេះមានជំនាញ និងប្រកបអាជីវកម្មលើវិស័យជាច្រើនដូចជា៖ វិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, ហិរញ្ញវត្ថុ និងធនាគារ, ថាមពល, ការគ្រប់គ្រងសំណល់ និងទឹកស្អាត, អចលនទ្រព្យ, គម្រោងអភិវឌ្ឍជនបទ, ធានារ៉ាប់រង, បរិស្ថាន, ក៏ដូចជាក្រុមហ៊ុនវិនិយោគដែលផលិតនូវផលិតផលផ្សេងៗ ដូចជា ក្រដាស និងដែក ជាដើម។

ក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ​២០០២ ដែលជាក្រុមហ៊ុនឯកទេសក្នុងការផលិត និងអភិវឌ្ឍផលិតអ៉ីសូឡង់ ក្រណាត់សរសៃ និងក្រណាត់ប៉ាក់។ ក្រុមហ៊ុននេះមានទីតាំងនៅ Jiaxing ខេត្ត Zhejiang ប្រទេសចិន ហើយក៏ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ម៉ាកល្បីៗជាច្រើនទាំងក្នុង និងក្រៅប្រទេសផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស