Lookingtoday

· 03-19

អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ផ្តួលថៃ ឲ្យសន្លប់ទំាង២នាក់ ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស

#Pich Nakhorn# #នួន រ៉ាថេន# #កីឡា# #ប្រដាល់ខ្មែរ# #ប្រដាល់គុនខ្មែរ#

2462

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរ ប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៤ ការប្រកួតនេះរៀបចំ ដោយស្ថានីយប៉ុស្តិ៍លេខ៥ សហការជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ទទួលបានកាគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ២រូបយកឈ្នះអ្នកប្រដាល់ជើងខ្លាំងថៃ។

អ្នកប្រដាល់ជើងខ្លាំងថៃ Pich Nakhorn បានយកឈ្នះអ្នកប្រដាល់ជើងខ្លាំង កម្ពុជា នួន រ៉ាថេន របស់ក្លិបតាឯកដំបង ដែកមានរិទ្ធដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម។ អ្នកប្រដាល់ជើងខ្លាំងថៃ Pich Nakhornវិញ កាលពីថ្ងៃទី៦មករាឆ្នាំ២០២៤ កន្លងមកគេផ្ដួលអ្នកប្រដាល់កម្ពុជា រិទ្ធី សុជាតិ ក្លិបSuper Fightឲ្យសន្លប់ក្នុងទឹកទី៣ ។

អ្នកប្រដាល់ថៃរូបនេះក្អេងក្អាងថា មកលើកនេះគេនឹងស្ពាយជ័យជំនះ ត្រឡប់ទៅវិញទៀត នៅពេលជួបជា មួយ រ៉ាថេន អ្នកប្រដាល់ថៃ ចិត្តយ៉ាងខ្លាំងរូបនេះនៅតែខ្លាំងដដែល ដោយឈ្នះអ្នកប្រដាល់ជើងខ្លាំងកម្ពុជាទៀត ។

ចំណែកអ្នកប្រដាល់ជើងខ្លាំងថៃ Pan Phat ធ្លាប់ប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់កម្ពុជា ម៉ន សាម៉េត ក្លិបប៉ែនកាក់គុនខ្មែរកាលពីថ្ងៃទី២០ មករានោះ បែរជាសន្លប់ក្រោមកណ្ដាប់ដៃរបស់ ទូច ដេវីដ ក្លិបសុភាពគុនខ្មែរនាទឹកទី៣ ។ អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ គ្រានតែទឹកទី ១ ចាប់ផ្ដើមនរណាក៏មានជំនឿចិត្តថា អ្នកប្រដាល់ថៃរូបនេះ គ្មានសមត្ថភាពតស៊ូជាមួយដេវីដដល់ទឹកទី៥ឡើយ។ ពិតជាដូចការអះអាង របស់អ្នកគាំទ្រមែនគ្រាន់តែឆ្លងផុតទឹកទី២ អ្នកប្រដាល់ជើងខ្លាំងថៃ Pan Phat វេទនាទៅ ហើយលុះមកដល់ទឹកទី៣គេសន្លប់ក្រោមទម្ងន់ដៃរបស់ទូច ដេវីដតែម្ដង ។

អ្នកប្រដាល់ជើងខ្លាំងកម្ពុជា មឿន សុចហ៊ុច ក្លិបមហិទ្ធិរិទ្ធមេសថ្ងក ប្រកួតជាមួយ អ្នកប្រដាល់ថៃ Den Naphau ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា មឿន សុខហ៊ុច ជាអតីតខ្លាកំណាចមួយរូប តែពេលនេះ គេហាក់ដូចជាស្រុតចុះបន្តិចទៅហើយ ។ ចំពោះអ្នកប្រដាល់ជើងខ្លាំងថៃ Den Naphau វិញកាលពីថ្ងៃទី២០មករាឆ្នាំ២០២៤ កន្លងមកគេ បានយកឈ្នះអ្នកប្រដាល់កម្ពុជា សោម វិឆ័យ ក្លិបពន្លឺវិបុលដោយពិន្ទុ ។ តែលើកនេះគេខកចិត្តយ៉ាងខ្លាំងទៅវិញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស