Knongsrok
· 03-17
ប្រពន្ធខ្ញុំមិនមែនខ្លា រឿងអីខ្ញុំត្រូវខ្លាច
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
2014
រាល់ថ្ងៃ ចេញពីផ្ទះទៅធ្វើការ ចេញពីធ្វើការខ្ញុំទៅផ្ទះ មិនដែលឱ្យហួសម៉ោង ហួសទៅណាទៅណីលិចកើតឡើយ ហេតុនេះហើយ ទើបធ្វើឱ្យខ្ញុំហាក់មានគម្លាត ឃ្លាតឆ្ងាយពីមិត្តរួមការងារ និងមិត្តភក្តិជាច្រើន ព្រោះមិនដែលទៅណាមកណា ស៊ីផឹកខាងក្រៅជាមួយពួកគេ។
មិត្តម្នាក់សួរខ្ញុំថា ៖ ហើយវាថីហែង! អីក៏ខ្លាចប្រពន្ធម៉េះ តាំងពីការហើយ លេងហ៊ាន ដើរលេងស៊ីផឹកខាងក្រៅជាមួយពួកម៉ាក ចេញពីធ្វើការក៏ទៅផ្ទះលឿនៗ ខ្លាចផ្ទះរត់ចោល ឬខ្លាចប្រពន្ធសំពងហា៎? ចឹងៗអី រស់នៅមានន័យអី មិនបានសប្បាយ ស៊ីផឹកអីផងហ្នឹង។
ខ្ញុំក៏តបទៅគេវិញថា ៖ ខ្ញុំមិនបានខ្លាចប្រពន្ធទេ ព្រោះប្រពន្ធខ្ញុំមិនមែនខ្លា តែខ្ញុំគោរពគាត់ ព្រោះគាត់ជាមនុស្សស្រីតែម្នាក់ ដែលតែងតែនៅក្បែរ លើកទឹកចិត្តខ្ញុំពេលខ្ញុំលំបាក អ្នកគ្រប់គ្នាមានមុខជួបខ្ញុំ តែពេលខ្ញុំសប្បាយ ស៊ីចាយតែប៉ុណ្ណោះ។ ហើយគាត់ក៏មិនបានហាមប្រាម ឬបិទសិទ្ធ មិនឱ្យខ្ញុំដើរលេងស៊ីផឹកជុំមិត្តភក្តិដែរ តែខ្ញុំខ្លួនឯង ដែលមិនចង់ស៊ីផឹកខាងក្រៅ ព្រោះដើរលេង ស៊ីផឹកយូរៗទៅ ក៏មិនឃើញបានស្អីមកវិញ ក្រៅតែពីអស់លុយ ស៊ីផឹកមិនស្រួល ប្រកាន់ វ៉ៃកាប់ចាក់គ្នាទៀត។ ហើយកុំនិយាយថា មានន័យស្អីជីវិត បើមិនបានដើរលេងស៊ីផឹកខ្លះនោះ? ជីវិតខ្ញុំមិនបានមានន័៧ ដោយសារការស៊ីផឹកជុំមិត្តភក្តិ ក្អាកក្អាយ ស្រីញី ធ្វើបាបចិត្តប្រពន្ធបែបហ្នឹងទេ។ វាសប្បាយ និងមានសុភមង្គលបំផុតហើយ ដែលខ្ញុំបានចេញពីធ្វើការ ទៅដល់ផ្ទះ បានឃើញប្រពន្ធខ្ញុំញញឹម ពោរពេញដោយភាពកក់ក្ដៅ ឃើញនាងបានធូរស្រាលក្នុងការធ្វើការងារទាំងពួង។ ក្ដីសុខរបស់ខ្ញុំ គឺបាននៅក្បែរប្រពន្ធខ្ញុំ បាននាំនាងដើរលេង លំហែអារម្មណ៍ មិនមែនសម្ងំស៊ីផឹក សប្បាយជុំមិត្តភក្តិខ្លួនឯងទេ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក
អំពីអ្នកសរសេររបស់យើង៖
Tel:
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
ប្រពន្ធកូនសំខាន់! សូមកុំឱ្យគ្រួសារទទួលបានត្រឹមកាកសំណល់នៃពេលវេលា ដែលសល់ពីអ្នកដទៃ
កុំខ្លាចអ្នកណាសម្លឹងប្រពន្ធ ព្រោះតែនាងស្អាត ស្លៀកពាក់ស៊ិចស៊ី ឱ្យតែយើងជាប្ដីដែលល្អគ្រប់គ្រាន់ គ្មានប្រពន្ធណាសុខចិត្តចោលយើង ទៅយកអ្នកផ្សេងនោះឡើយ
ជាប្ដីប្រពន្ធ! កុំឱ្យរឿងទាំង ៧ នេះ ក្លាយជាចំណុចបំបែកបាក់ជីវិតគ្រួសារអ្នកឱ្យសោះ
បើមិនចង់គ្រោះថ្នាក់ លិចលង់ផុងខ្លួន ចាំរឿងទាំង ២ នេះទុក្ខ “៣ កុំផឹក ផ្លូវ ៤ កុំដើរ”
យោបល់ទាំងអស់ (0)