TA X2

· 03-15

គោលនយោបាយលើកលែងទិដ្ឋាការរបស់ប្រទេសចិន បានផ្ដល់ទៅអោយ៦ប្រទេសនៅអឺរ៉ុប

#ទិដ្ឋាការ# #ព័ត៌មាន# #ប្រទេសចិន# #ព័ត៍មានអន្តរជាតិ#

6059

គោលនយោបាយធ្វើដំណើរគ្មានទិដ្ឋាការដែលទើបប្រកាសថ្មីរបស់ប្រទេសចិនសម្រាប់៦ប្រទេសនៅអឺរ៉ុបលើគោលការណ៍សាកល្បង បានចូលជាធរមាននៅថ្ងៃព្រហស្បតិ៍នេះ។


គោលនយោបាយនេះ ត្រូវបានប្រកាសដោយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅឯសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧មីនា នៅខាងក្រៅសម័យប្រជុំទីពីរនៃសភាប្រជាជនចិនលើកទី១៤ ក្នុងក្រុងប៉េកាំង។

យោងតាមគោលនយោបាយនេះ បានអោយដឹងថាចាប់ពីថ្ងៃទី១៤មីនា ដល់ថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២៤ អ្នកកាន់លិខិតឆ្លងដែនធម្មតាមកពីប្រទេសស្វីស អៀរឡង់ ហុងគ្រី អូទ្រីស បែលហ្ស៊ិក និងលុចហ្សំប៊ួរ អាចចូលប្រទេសចិនដោយមិនបាច់ប្រើប្រាស់ទិដ្ឋាការសម្រាប់ផ្នែកពាណិជ្ជកម្ម ទេសចរណ៍ មកសួរសុខទុក្ខបងប្អូន និងមិត្ដភ័ក្រ ហើយការផ្ទេរផ្ទូមិនឲ្យលើសពី១៥ថ្ងៃឡើយ។

នេះគឺជាការពង្រីកមួយទៀតនៃគោលនយោបាយលើកលែងទិដ្ឋាការរបស់ចិនបន្ទាប់ពីកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមករវាងប្រទេសចិន និងប្រទេសថៃដែលបានចូលជាធរមាននៅថ្ងៃទី១មិនាមក។

នៅដើមខែមីនានេះ ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀមលើកលែងទិដ្ឋការគ្នាទៅវិញទៅមក ដោយផ្ដោតទៅលើលិខិតឆ្លងដែនផ្សេងគ្នាជាមួយ១៥៧ប្រទេសផ្សេងទៀត និងបានសម្រេចកិច្ចព្រមព្រៀងឬ បានរៀបចំ ជាមួយ៤៤ប្រទេសផ្សេងទៀត ដើម្បីធ្វើអោយនីតិវិធីផ្ដល់ទិដ្ឋាកាកាន់តែងាយស្រួល៕


https://www.globaltimes.cn/page/202403/1308851.shtml#:~:text=In%20the%20latest%20development%2C%20from,to%20apply%20for%20a%20visa.

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)