TA X2

· 03-13

បុរីវ៉ាទីកង់៖ការឈ្លានពានរបស់រុស្ស៊ី ត្រូវតែបញ្ចប់ ដើម្បីអនុញ្ញាតឲ្យមានសន្តិភាព នៅអ៊ុយក្រែន

#អ៊ុយក្រែន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

4178

លក្ខខណ្ឌទី១សម្រាប់ការចរចាណាមួយ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គឺថា រុស្ស៊ីគួរតែបញ្ឈប់ការឈ្លានពានរបស់ខ្លួន ដែលជាបញ្ជាទីពីររបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន កាលពីថ្ងៃអង្គារ។

ក្រសួងការបរទេសអ៊ុយក្រែន បានកោះហៅសម្តេចសង្ឃកាតូលិកកាលពីថ្ងៃចន្ទ ដើម្បីសម្តែងការខកចិត្តជាមួយនឹងការអត្ថាធិប្បាយរបស់ប៉ាបហ្រ្វង់ស៊ីសដែលថា អ៊ុយក្រែនគួរតែ «បង្ហាញភាពក្លាហាននៃការលើកទង់ស» និងបើកការចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមដែលមានរយៈពេលពីរឆ្នាំនេះ។


សម្តេចសង្ឃ Cardinal Pietro Parolin រដ្ឋលេខាធិការនៃបុរីវ៉ាទីកង់ បានប្រាប់សារព័ត៌មាន Corriere della Sera ប្រចាំថ្ងៃ នៅថ្ងៃអង្គារនេះថា បុរីវ៉ាទីកង់ កំពុងជំរុញឲ្យមានបទឈប់បាញ់មួយ ហើយ« ជាដំបូង វាគួរតែជាអ្នកឈ្លានពានដែលត្រូវបញ្ឈប់ការវាយប្រហារ»។

ការអត្ថាធិប្បាយរបស់សម្តេចប៉ាបជាផ្នែកមួយនៃបទសម្ភាសន៍ដែលបានកត់ត្រា កាលពីខែមុន ប៉ុន្តែត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃសៅរ៍ បានបង្កឲ្យមានប្រតិកម្មខុសគ្នាយ៉ាងខ្លាំងពីអង្គការណាតូ និងទីក្រុងមូស្គូ។


វិមានក្រឹមឡាំង បាននិយាយថា ការអំពាវនាវរបស់សម្តេចប៉ាបឲ្យបញ្ចប់សង្រ្គាម គឺ«អាចយល់បាន» ប៉ុន្តែប្រធាននៃសម្ព័ន្ធភាពយោធាលោកខាងលិច បានបញ្ជាក់ថា ឥឡូវនេះ មិនមែនជាពេលវេលាដែលត្រូវ និយាយអំពី«ការចុះចាញ់»នោះទេ។


https://www.reuters.com/world/europe/vatican-says-end-russian-aggression-is-first-condition-ukraine-peace-2024-03-12/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)