TA X2
· 03-13
អ្នកនាំពាក្យនិយាយថា ចិនប្រឆាំងដាច់ខាតចំពោះការអះអាងសិទ្ធិរបស់ឥណ្ឌាទៅលើរដ្ឋអារុណាឆាល់ប្រាដេស (Arunachal Pradesh)
#ព័ត៌មាន# #វ៉ាងវិនប៊ីន# #ព័ត៍មានអន្តរជាតិ#
1886
អ្នកនាំពាក្យក្រសួងកាបរទេសលោក វ៉ាងវិនប៊ីន បាននិយាយកាលពីថ្ងៃច័ន្ទនៅឯសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃច័ន្ទថា តំបន់ហ្សាងណាន់ (Zangnan)គឺជាទឹកដីរបស់ចិន ហើយចិនប្រឆាំងដាច់ខាតចំពោះ ដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌាទៅកាន់អ្វីដែលគេហៅថា រដ្ឋអារូណាឆាល់ ប្រាដេស(Arunachal Pradesh) នោះ។
មានរាយការណ៍ថា នាយករដ្ឋមន្រ្ដីឥណ្ឌា លោកស្រ៊ី ណារិនដ្រាម៉ូឌី (Shri Narendra Modi) កាលពីថ្ងៃសោរ៍ បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋ អារុណាឆាល់ ប្រាដេស កាលពីថ្ងៃសៅរ៍ ដើម្បីសម្ពោធផ្លូវក្រោមដី សេឡា ទូនេល (Sela Tunnel) និងគម្រោង
ផ្សេងទៀត។
ក្រសួងការពារជាតិឥណ្ឌា បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថាផ្លូវក្រោមដីនោះ នឹងផ្ដល់តំណភ្ជាប់គ្រប់រដូវការលទៅកាន់រដ្ឋតាវ៉ាង (Tawang) និងធ្វើអោយប្រសើរឡើងនូវការ ត្រៀមលក្ខណ:ការពារជាតិ និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ព្រំដែន។
លោកវ៉ាងបានបញ្ជាក់ឡើងវិញពីអធិបតេយ្យភាពរបស់ចិន នៅពីលើតំបន់នោះ ដោយនិយាយថា សកម្មភាពរបស់ឥណ្ឌានឹងធ្វើអោយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកាន់តែស្មុកស្មាញថែមទៀត។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចិនរិះគន់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌាទៅកាន់តំបន់ព្រំដែនជម្លោះ
ឥណ្ឌារឹតបន្ដឹងសន្ដិសុខក្នុងរដ្ឋកាស្មៀរនៅមុនដំណើរទស្សនកិច្ចរបស់លោកម៉ូឌី
នាយករដ្ឋមន្ត្រីឥណ្ឌានិយាយថា «Kashmir ត្រូវបានផ្លាស់ប្តូរ» អំឡុងទស្សនកិច្ចដំបូង ក្នុងរយៈពេល ៥ឆ្នាំ
រដ្ឋមន្ត្រីការបរទេសចិន៖ សហរដ្ឋអាមេរិក មានការយល់ឃើញខុសចំពោះប្រទេសចិន
យោបល់ទាំងអស់ (0)