TA X2

· 03-11

មនុស្សរាប់ពាន់នាក់ បានដើរក្បួនក្នុងក្រុងឡុងដ្រ៍ ដើម្បីទាមទារឲ្យមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា

#ហ្កាហ្សា# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

2692

អ្នកតវ៉ារាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅកណ្ដាលក្រុងឡុងដ្រ៍ កាលពីថ្ងៃសោរ៍ ដោយទាមទារឲ្យមានបទឈប់បាញ់ នៅក្នុងតំបន់ហ្កាហ្សា ខណ:សង្រ្គាមបានឈានចូលទី ១៥៤ថ្ងៃ។

ក្រុមអ្នកតវ៉ាត្រូវគេរំពឹងថា នឹងដើរក្បួនចេញពីសួនហាយ (Hyde Park) ឆ្ពោះទៅកាន់ស្ថានទូតអាមេរិកនៅត្រើយខាងត្បូងនៃទន្លេ ថាម (River Thames)។

ក្រសួងសុខាភាបាលតំបន់ហ្កាហ្សា និយាយថា រយ:ពេល៥ខែនៃការវាយប្រហារតាមអាកាស និងថ្មើរជើងឥតឈប់ឈររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជិត៣១.០០០នាក់ និង៧២.៥០០នាក់ទៀត បានរងរបួស និងរាប់ពាន់នាក់ទៀត បានជាប់នៅក្រោមគំនរថ្ម។

ការចរចាស្ដីពីបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ១៣៤នាក់ក្នុងតំបន់ហ្កាហ្សា នៅតែហាក់ដូច ជាជាប់គាំងនៅមុខថ្ងៃផុតកំណត់ដែលរំពឹងទុក គឺខែពិសិដ្ឋបុណ្យរ៉ាម៉ាន ដែលនឹងចាប់ ផ្ដើមនៅថ្ងៃទី១០ មីនានេះ។អត្ថបទ មករា 


https://www.middleeastmonitor.com/20240310-thousands-once-again-flood-london-streets-to-demand-immediate-ceasefire-in-gaza/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)