TA X2
· 02-29
ប្រធានគណកម្មការអឺរ៉ុបស្នើសុំឲ្យប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យបង្កករុស្ស៊ី សម្រាប់យោធាអ៊ុយក្រែន
#អ៊ុយក្រែន# #ព័ត៌មាន# #Ursula Von Der Leyen# #ព័ត៍មានអន្តរជាតិ#
4904
ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និយាយនៅថ្ងៃពុធនេះថា សហភាពអឺរ៉ុប គួរតែពិចារណាលើប្រាក់ចំណេញពីទ្រព្យបង្កករុស្ស៊ី ដើម្បីទិញអាវុធផ្គត់ផ្គង់យោធាអ៊ុយក្រែន ។
នៅក្នុងសុន្ទរកថាជំរុញសហភាពអឺរ៉ុបធ្វើរឿងបន្ថែមទៀតលើគោលនយោបាយការពារជាតិ លោកស្រី Von der Leyen បាននិយាយប្រាប់សភាអឺរ៉ុបថា វាដល់ពេលត្រូវចាប់ផ្តើមសន្ទនាគ្នា ពីការប្រើប្រាស់ប្រាក់ចំណេញមិនរំពឹងទុកនៃទ្រព្យបង្កករុស្ស៊ី ដើម្បីទិញរួមគ្នានូវគ្រឿងយុទ្ធោបករណ៍ សម្រាប់យោធាអ៊ុយក្រែន ។
នៅក្នុងសុន្ទរកថានេះ លោកស្រី Von der Leyenបានពិនិត្យមើលយុទ្ធសាស្រ្តការពារឧស្សាហកម្មថ្មីរបស់អឺរ៉ុប ដែលគណកម្មកាលោកស្រី នឹងបង្ហាញនាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយលោកស្រីនិយាយថា គោលដៅមួយក្នុងចំណោមគោលដៅសំខាន់នៃយុទ្ធសាស្រ្តថ្មីនេះ នឹងផ្តល់អាទិភាពដល់ការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍រួមគ្នា ។
លោកស្រីបញ្ជាក់ថា កិច្ចខិតខំអស្ចារ្យជាងមុនរបស់អឺរ៉ុប ក្នុងវិស័យការពារជាតិ នឹងមិនកាត់បន្ថយតម្រូវការរបស់សម្ព័ន្ធមិត្តយោធាណាតូនោះឡើយ ។
លោកស្រីថា ការគំរាមកំហែងនៃសង្រ្គាម នៅមិនទាន់មាននោះទេ ប៉ុន្តែវាមិនមែនថាមិនកើតឡើងនោះដែរ ហើយហានិភ័យនៃសង្រ្គាម មិនគួរបំប៉ោងនោះឡើយ ប៉ុន្តែពួកយើងគួរតែត្រៀមខ្លួនទុកជាមុន ។
ខណៈពេលនោះដែរ ប្រទេសជាសមាជិកសម្ព័ន្ធយោធាណាតូ មួយចំនួន រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានច្រានចោលការបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា លោកមិនច្រានចោលក្នុងការបញ្ជូនកងទ័ពនោះទេ។ លោក Macron បាននិយាយថា ពុំមានការស្របមតិគ្នាជាឯកច្ឆ័នលើការបញ្ជូនកងទ័ពលោកខាងលិចទៅអ៊ុយក្រែនទេ។
សូមបញ្ជាក់ថា កងទ័ពរុស្ស៊ី ទើបតែដណ្ដើមបានទីក្រុងមួយថ្មីៗនេះនៅក្នុងប្រទេសអ៊ុយក្រែន ហើយទីក្រុងគីវ បានពន្លឿនការអំពាវនាវសុំអាវុធបន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិច ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មេដឹកនាំលោកខាងលិចជាច្រើននាក់ នៅឯព្រលានយន្តហោះក្រុងហូស្ដូម៉ែល (Hostomel) បានសន្យាគាំទ្រអ៊ុយក្រែន
មេដឹកនាំលោកខាងលិច ៤រូប បានទៅដល់ទីក្រុងគីវ ដើម្បីបង្ហាញសាមគ្គីភាព ក្នុងខួបលើកទី២ នៃសង្គ្រាម
រុស្ស៊ីបានកម្ទេចរថក្រោះអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនវាយប្រហារប៉ុស្ដិ៍បញ្ជាការជួរមុខរបស់រុស្ស៊ី
អ៊ុយក្រែន ដកទ័ពចេញពីក្រុង Avdiivka ខណៈរុស្ស៊ី សាទរជ័យជម្នះដ៏សំខាន់
យោបល់ទាំងអស់ (0)