TA X2
· 02-29
តើរុស្ស៊ីជំរុញហ្វាំងឡង់ និងស៊ុយអែតឲ្យចូលរួមជាមួយអង្គការណាតូដោយរបៀបណា?
#ព័ត៌មាន# #រុស្ស៊ី# #ហ្វាំងឡង់# #ស៊ុយអែត# #ព័ត៍មានអន្តរជាតិ#
4672
ទោះបីជាមានការតម្រង់ទិសរបស់ពួកគេឆ្ពោះទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិចក៏ដោយ ក៏ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានមាននូវហានិភ័យដែលថា ការការពារសន្តិសុខជាតិរបស់ពួកគេត្រូវបានធ្វើឲ្យល្អបំផុត ដោយការនៅក្រៅអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថា អង្គការណាតូ (NATO)។
ប្រទេសទាំង២ មានបំណងចៀសវាងការរំខានដល់តុល្យភាពយោធា នៅក្នុងតំបន់សមុទ្របាល់ទិក និងបង្កហេតុជាមួយរុស្ស៊ី។ ប៉ុន្តែការលក្ខខណ្ឌនោះត្រូវបានបោះបង់ចោល បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបានជំរុញឲ្យប្រទេសអឺរ៉ុបខាងជើងទាំង២ ចូលរួមសម្ព័ន្ធភាព ដែលការសម្រេចបែបនេះ គឺជារៀបចំត្រៀមទប់ទល់នឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin និងផែនការរបស់លោក ក្នុងការពង្រីកឥទ្ធិពលរបស់ទីក្រុងមូស្គូ។
មុនអនុវត្តកិច្ចការនេះ ប្រទេសទាំង២ បានធ្វើសមយុទ្ធយោធាជាមួយអង្គការណាតូ និងចែករំលែកការស៊ើបការណ៍សម្ងាត់ជាច្រើនឆ្នាំ។ ប្រទេសទាំង២ ក៏ជាផ្នែកនៃកម្មវិធីភាពជាដៃគូដើម្បីសន្តិភាពរបស់សម្ព័ន្ធភាព ដែលជំរុញកិច្ចសហប្រតិបត្តិការ ហើយរួមជាមួយអ៊ុយក្រែន ស្ថិតក្នុងចំណោមកម្មវិធីលើកកម្ពស់ឱកាសដៃគូចំនួន៦ ដែលបង្កើតបាននូវ «ការរួមចំណែកយ៉ាងសំខាន់ជាពិសេស ចំពោះប្រតិបត្តិការរបស់អង្គការណាតូ»។
តែទោះមានកិច្ចសហប្រតិបត្តិការនានាជាមួយអង្គការនេះ ក៏ប្រទេសទាំង២មិនបានចូលរួមក្នុងសម្ព័ន្ធភាព នៅមុននេះដែរ ដោយសារហេតុផលប្រវត្តិសាស្ត្រ។ ហ្វាំងឡង់បានចំណាយពេល ១០៦ឆ្នាំចាប់តាំងពីទទួលបានឯករាជ្យភាព ដោយការរស់នៅយ៉ាងប្រុងប្រយ័ត្នជាមួយប្រទេសជិតខាងរុស្ស៊ី ដែលមានព្រំដែនជាប់គ្នាប្រហែល ១.៣០០គីឡូម៉ែត្រ។
ជារួម ការមានហ្វាំងឡង់ និងស៊ុយអែតក្នុងសម្ព័ន្ធភាព អាចធ្វើឲ្យកាន់តែមានភាពងាយស្រួល ក្នុងការរក្សាស្ថិរភាពសន្តិសុខនៃតំបន់ ជុំវិញសមុទ្របាល់ទិក និងការពារប្រទេសសមាជិកអង្គការណាតូ ដែលមានអេស្តូនី ឡាតវី និងលីទុយអានី។ ប្រទេសទាំង២ មានកម្លាំងយោធាបំពាក់ដោយឧបករណ៍ទំនើប ដែលត្រូវគ្នាជាមួយសម្ព័ន្ធមិត្ត ខណៈពេលដែលព្រំដែនដ៏វែងរបស់ហ្វាំងឡង់ជាមួយរុស្ស៊ី គួរតែអាចឲ្យសម្ព័ន្ធភាពនេះ កែលម្អការឃ្លាំមើលប្រទេសជិតខាងដ៏ធំនេះ នៅភាគខាងកើត៕
https://www.straitstimes.com/world/europe/how-russia-pushed-finland-and-sweden-to-join-nato
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នាយករដ្ឋមន្ត្រីលោក Orban៖ ហុងគ្រីនឹងអនុម័តការស្នើសុំចូលអង្គការណាតូរបស់ស៊ុយអែត នៅថ្ងៃចន្ទ
ប្រទេសហុងគ្រី ត្រូវបានគេរំពឹងថា នឹងអនុម័តសមាជិកភាពណាតូរបស់ស៊ុយអែត នៅសប្តាហ៍ក្រោយ
ហុងគ្រីគ្រោងនឹងផ្តល់សច្ចាប័នដល់ការស្នើសុំចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែត នៅថ្ងៃទី២៦ ខែកុម្ភៈ
អ៊ុយក្រែន ដកទ័ពចេញពីក្រុង Avdiivka ខណៈរុស្ស៊ី សាទរជ័យជម្នះដ៏សំខាន់
យោបល់ទាំងអស់ (0)