TA X2

· 02-27

ចិន អះអាងអធិបតេយ្យភាពលើដែនទឹកសមុទ្រចិនខាងត្បូង បន្ទាប់ពីរូបភាពផ្កាយរណបបង្ហាញរបាំងបណ្ដែតទឹកថ្មី

#សមុទ្រចិនខាងត្បូង# #ព័ត៌មាន# #ផ្កាយរណប# #ព័ត៍មានអន្តរជាតិ#

5629

ក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) បានអះអាងសារជាថ្មីអំពីអធិបតេយ្យភាពរបស់ប្រទេសចិន លើតំបន់ថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីរូបភាពពីផ្កាយរណបបង្ហាញពីរបាំងបណ្តែតថ្មីឆ្លងកាត់ច្រកចូលរបស់ដែនទឹកនេះ។


រូបភាពមួយក្នុងចំណោមរូបភាពដែលថតដោយផ្កាយរណបរបស់ក្រុមហ៊ុន ម៉ាកហ៊្សា តិចណូឡូជីស៍ (Maxar Technologies) កាលពីថ្ងៃទី២២ ខែកុម្ភៈ និងត្រូវបានមើលឃើញដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញរបាំងបិទច្រកចូលច្រាំងសមុទ្រ ជាទីដែលឆ្មាំល្បាតឆ្នេរចិនកាលពីសប្តាហ៍មុនបានអះអាងថាបានបណ្តេញនាវាហ្វីលីពីន ដែល «រំលោភបំពានដោយខុសច្បាប់» ចូលទៅក្នុងដែនទឹករបស់ទីក្រុងប៉េកាំង។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយថា ដែនទឹក ហ័ងយាន តាវ (Huangyan Dao) ដែលជាឈ្មោះរបស់ប្រទេសចិនសម្រាប់តំបន់ថ្មប៉ប្រះទឹកនេះ គឺជា «ទឹកដីបន្តជំនាន់របស់ប្រទេសចិន»។


ហ្វីលីពីន ដែលកាលពីសប្តាហ៍មុនបានបញ្ជូននាវាមួយគ្រឿងរបស់ការិយាល័យធនធាននេសាទ និងជលផល (BFAR) ដើម្បីល្បាតតាមមាត់សមុទ្រ និងដឹកជញ្ជូនឥន្ធនៈទៅកាន់អ្នកនេសាទហ្វីលីពីននៅក្នុងតំបន់នោះ បាននិយាយថា ការអះអាងរបស់ចិនគឺ «មិនត្រឹមត្រូវទេ» ហើយថាសកម្មភាពរបស់ទីក្រុងម៉ានីល នៅទីនោះគឺស្របច្បាប់៕



ប្រភពពី៖ Reuters https://www.reuters.com/

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា


https://www.reuters.com/world/asia-pacific/satellite-images-reveal-floating-barrier-mouth-disputed-atoll-south-china-sea-2024-02-26/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)