TNAOT Event
· 02-13
កម្មវិធី «ប្រកួតវីដេអូ TNAOT Promoter»
#App# #រង្វាន់# #មាតិកា# #ផ្សព្វផ្សាយ# #បច្ចេកវិទ្យា# #សរុបព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗ ប្រចាំសប្ដាហ៍ Tnaot News# #ការប្រកួតវីដេអូខ្លី# #ណែនាំមិត្ត# #TNAOT News# #TNAOT APP#
32927
🔥 កម្មវិធី «ប្រកួតវីដេអូ TNAOT Promoter»
មកដល់ទៀតហើយ កម្មវិធីថ្មី!! «ការប្រកួតបង្កើតវីដេអូ ផ្សព្វផ្សាយ TNAOT Promoter» បង្កើតវីដេអូផ្សព្វផ្សាយអំពី TNAOT APP ឈ្នះរង្វាន់ មានឱកាសឈ្នះរង្វាន់ជាច្រើន ដែលមានទឹកប្រាក់សរុបរហូតដល់ 1,000 ដុល្លារ ឯណោះ។ តោះ! ចូលរួមបង្កើតវីដេអូខ្លី ដើម្បីផ្សព្វផ្សាយ TNAOT APP ឱ្យទាំងអស់គ្នាបានស្គាល់កាន់ច្រើន ។
ណែនាំអំពីកម្មវិធី
TNAOT APP បានរៀបចំកម្មវិធី ជ្រើសរើសអ្នកពូកែបង្កើតវីដេអូខ្លីៗ សម្រាប់ផ្សព្វផ្សាយកម្មវិធី TNAOT APP និងណែនាំដល់អ្នកប្រើប្រាស់ ព្រមទាំងមហាជនឱ្យស្គាល់ កម្មវិធី TNAOT APP ជាមួយនឹងសារព័ត៌មាន TNAOT NEWS ឱ្យកាន់តែទូលំទូលាយ។
មហាជន និងអ្នកប្រើប្រាស់ទាំងអស់ អាចទទួលយក ដោយទស្សនា និងអានខ្លឹមសារល្អៗ រួមទាំងអត្ថបទ និងវីដេអូ ដ៏ល្អមានភាពទាក់ទាញ ច្នៃប្រឌិតពីក្រុមការងារផលិតមាតិការបស់យើង ពួកគាត់នឹងចែករំលែកជូនដល់អ្នកប្រើប្រាស់នូវព័ត៌មាន និងចំណេះដឹងបន្ថែមទៀត។ ជាពិសេស ចូលរួមលេងកម្មវិធីកម្សាន្ដនានានៅក្នុង APP ដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ។
លក្ខខណ្ឌនៃកម្មវិធី៖
១. ខ្លឹមសារនៃវីដេអូខ្លី៖
អ្នកចូលរួមទាំងអស់អាចធ្វើការបង្កើតវីដេអូខ្លី ដែលមានថេរវេលាតិចជាង ១នាទី ជាមួយខ្លឹមសារផ្សព្វផ្សាយពីកម្មវិធី TNAOT APP ដោយជ្រើសរើសមាតិកា និងខ្លឹមសារដូចខាងក្រោម៖
1. រាល់មាតិកានៅក្នុង TNAOT APP ដូចជាព័ត៌មានសង្គម ព័ត៌មានទាន់ហេតុការណ៍ កិច្ចសន្ទនាពិសេស TNAOT Talk កម្សាន្ដ និងមាតិកាជាច្រើនទៀត ។
2. កម្មវិធីកម្សាន្ដ ដូចជា TNAOT QUIZ និង កម្មវិធី «ឆ្លើយឈ្នះ ឆ្លើយឈ្នះ» ជាដើម។
3. ខ្លឹមសារពាក់ព័ន្ធនឹងមុខងារណាមួយនៅក្នុង TNAOT APP និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ដើម្បីទទួលយកព័ត៌មានប្រចាំថ្ងៃ។
* សូមចូលមើល និងជ្រើសរើសមាតិកាទៅតាមតំណភ្ជាប់ខាងក្រោម ដើម្បីបង្កើតជាវីដេអូខ្លីក្នុងការផ្សព្វផ្សាយ៖
👉 កម្មវិធី «ឆ្លើយឈ្នះ ឆ្លើយឈ្នះ»
👉 តំបន់បណ្ដុំព័ត៌មានទាន់ហេតុការណ៍
👉 ព្រមទាំងមាតិកាផ្សេងៗជាច្រើនទៀត
*** ខាងក្រោមនេះគឺជាវីដេអូគំរូ ***
២. របៀបចូលរួម៖
ការចុះឈ្មោះ៖
សូមធ្វើការ Comment នៅក្រោមអត្ថបទប្រកាសកម្មវិធីនេះថា៖ «ខ្ញុំចូលរួមការប្រកួតវីដេអូ TNAOT Promoter»។
ការបង្ហោះវីដេអូ៖
- បង្ហោះនៅលើ (Facebook, TikTok, YouTube) មួយណាក៏បាន ឬក៏ទាំងអស់ក៏បាន។
- Caption ត្រូវមានខ្លឹមសារគ្រប់គ្រាន់ ហើយត្រូវគ្នានឹងខ្លឹមសារក្នុងវីដេអូ
- ធ្វើការ mentioned មិត្តចំនួន ៣នាក់ និងចំណងជើង (ប្រសិនបើនៅលើ Facebook)
- ត្រូវភ្ជាប់ជាមួយ Hashtag: #TNAOT #TNAOTEVENT #TNAOTPromoter)
ផ្ញើវីដេអូចូលរួម៖
សូមធ្វើការផ្ញើតំណភ្ជាប់ (link) នៃវីដេអូខ្លីដែលបានបង្ហោះ (មិនថានៅលើ Facebook, TikTok, ឬក៏ YouTube ក្ដី) មកកាន់ Facebook Page TNAOT EVENT និងធ្វើការផ្ទៀងផ្ទាល់គណនី TNAOT APP របស់អ្នកជាមួយក្រុមការងារយើង។
ការវាយតម្លៃលើខ្លឺមសារប្រកួត
វីដេអូខ្លី ដែលបានចូលរួមទាំងអស់ត្រូវបានវាយតម្លៃ និងដាក់ពិន្ទុទៅតាមលំនាំខាងក្រោម៖
- ការដាក់ពិន្ទុ ៥០% ទៅតាមកម្រិត performance (ចំនួន Views, Like, Share) នៃវីដេអូខ្លី ដែលបានបង្ហោះនៅលើ Facebook, TikTok, និង YouTube ។
- ការដាក់ពិន្ទុ ៣០% ពីក្រុមការងារមាតិកា TNAOT APP ដែលនឹងវាយតម្លៃលើខ្លឹមសារ និងគុណភាពនៃការផ្សព្វផ្សាយវីដេអូខ្លីនេះ។
- ការដាក់ពិន្ទុ ២០% ពីចំនួនណែនាំមិត្តបានសម្រេចនៅក្នុងប្រព័ន្ធណែនាំមិត្ត TNAOT APP (ដោយប្រើប្រាស់កូដ ឬតំណភ្ជាប់ណែនាំមិត្តភ្ជាប់ជាមួយការបង្ហោះ ឬការផ្សព្វផ្សាយ។
កាលបរិច្ឆេទ
- ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤ ។
- កាលបរិច្ឆេទចេញលទ្ធផល និងប្រគល់រង្វាន់នៅ ចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៤ ។
រង្វាន់៖
- រង្វាន់លេខ១៖ ១០៨ ដុល្លារ (១ រូប)
- រង្វាន់លេខ២៖ ៥៨ ដុល្លារ (១ រូប)
- រង្វាន់លេខ៣៖ ២៨ ដុល្លារ (១ រូប)
- រង្វាន់លើកទឹកចិត្ត៖ ៨ ដុល្លារ (១០ រូប)
- រង្វាន់បន្ថែមលើការណែនាំមិត្ត ៨.៨ ដុល្លារ សម្រាប់រាល់ការណែនាំបានអ្នកប្រើប្រាស់ថ្មី ១០០ នាក់
* ក្រុមការងារ TNAOT APP នឹងធ្វើការជ្រើសរើសចេញពីកូដណែនាំមិត្តរបស់អ្នកចូលរួមទាំងអស់។
ប្រសិនបើលោកអ្នកមានចម្ងល់ណាមួយពាក់ព័ន្ធនឹងកម្មវិធី សូមទំនាក់ទំនងមកកាន់ផ្នែកសេវាអ្នកប្រើប្រាស់របស់ TNAOT APP ។
TNAOT APP សូមលើកទឹកចិត្តដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការបង្កើតមាតិកាល្អ ដើម្បីចែករំលែក និងទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
ចំណាំ៖
- TNAOT សូមរក្សាសិទ្ធិ ក្នុងការកែប្រែកម្មវិធីក្នុងករណីចាំបាច់ណាមួយ ដោយពុំបានជម្រាបទុកជាមុន
- ចំពោះរង្វាន់ដែលទទួលបាន នឹងធ្វើការផ្ញើចូលកាបូបលុយ TNAOT APP របស់អ្នក
- សូមអានព័ត៌មាន និងលក្ខខណ្ឌនៃកម្មវិធីឱ្យបានច្បាស់លាស់មុននឹងចូលរួម ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តម្រូវការពិសេសទាំង ៥ ដែលស្រីៗ ទាមទារចង់បានពីស្វាមី ឬដៃគូ បើអ្នកអាចផ្ដល់ឱ្យនាងបាន ស្នេហា គ្រួសារអ្នកនឹងរឹតតែមានក្ដីសុខ សុភមង្គលទ្វេរដង
ទឹកភ្នែក ដែលចេញពីសារពាង្គកាយ មានប្រភពមកពីណា?
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកគ្រាប់រំសេវឥណ្ឌូនេស៊ី
សាកលវិទ្យាល័យ Stanford បានបង្ហាញថា កុមារដែលកើតពីម្តាយស្ថិតក្នុងក្រុមឈាមប្រភេទនេះគឺឆ្លាតបំផុត
យោបល់ទាំងអស់ (0)