Knongsrok

· 02-03

ដៃគូជីវិត! មិនមែនចៅហ្វាយនាយ និងកូនចៅ ដែលចាំតែបញ្ជា ត្រួតត្រាលើគ្នានោះឡើយ

#ចំណេះដឹង# #តិចនិចស្នេហា# #ស្នេហា#

3515

មនុស្សពីរនាក់ស្រឡាញ់គ្នា ត្រូវតែឱ្យតម្លៃគ្នា ទុកគ្នាជាដៃគូសំខាន់ អាចពិភាក្សាបានគ្រប់រឿង អាចជួយគ្នាបានគ្រប់បញ្ហា ធ្វើការដោះស្រាយរឿងរ៉ាវជាមួយគ្នា ដាច់ខាត កុំព្យាយាមគាបសង្កត់គ្នា កុំចង់បញ្ជា ឬត្រួតត្រាលើគ្នា តាមចិត្ត តាមអារម្មណ៍ខ្លួនឯងនោះឡើយ។

បើដាក់ចិត្តថាស្រឡាញ់គ្នាហើយ ត្រូវចេះគោរព និងឱ្យតម្លៃគ្នា កុំតាំងខ្លួនជាចៅហ្វាយ ហើយទុកដៃគូជាកូនចៅ ស្រែកគំហក ត្រួតត្រាលើដៃគូឱ្យសោះ បើទោះជាចៅហ្វាយ និងកូនចៅ ក៏ត្រូវតែតែចេះសួរ ចេះសុំ មតិយោបល់ពីគ្នាដែរ មិនមែនចេះតែបញ្ជា ត្រួតត្រាតែតាមចិត្តខ្លួនឯងនោះទេ។

ត្រូវដឹងថា ការដែលឱ្យមានដៃគូជីវិត គឺដើម្បីមានគ្នា ជួយគិត ពិភាក្សា ជួយផ្ដល់មតិយោបល់ឱ្យគ្នាទៅវិញមក ដើម្បីអភិវឌ្ឍ កែប្រែ ផ្លាស់ប្ដូរដំណើរខ្សេជីវិត មិនមែនយកដៃគូមកឱ្យធ្វើបាបចិត្ត ដាក់គំនាបផ្លូវចិត្ត បំផ្លាញគ្នា ឬចាំតែពឹងពាក់តែម្ខាងនោះទេ៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស