Knongsrok
· 01-30
ហេតុអ្វីមនុស្សប្រុសចូលចិត្តនិយាយសរសើរអ្នកដទៃ នៅចំពោះមុខមនុស្សដែលខ្លួនឯងស្រឡាញ់ ?
#ចំណេះដឹង# #តិចនិចស្នេហា# #ស្នេហា#
6628
ជាការពិតណាស់ មនុស្សស្រីស្អប់បំផុត នៅពេលដែលមនុស្សដែលនាងស្រឡាញ់ តែងតែនិយាយលើកសរសើរអ្នកនេះ ឬអ្នកនោះ ជាពិសេសគឺ សរសើរស្រីផ្សេង ឬប្រពន្ធអ្នកផ្សេង នៅចំពោះមុខនាង។ ប៉ុន្តែ វាបែរជារឿងមួយដែល មនុស្សប្រុសមួយចំនួន តែងតែចូលចិត្តនិយាយ និងធ្វើនូវទម្លាប់មួយនេះផងដែរ។ តើមានមូលហេតុអ្វី បានជាប្រុសៗចូលចិត្តសរសើរអ្នកផ្សេង នៅចំពោះមុខមនុស្សដែលខ្លួនស្រឡាញ់ខ្លាំងម៉េះ?
ក៏មិនដឹងថា ការលើកឡើងនេះ ត្រូវឬក៏ខុសនោះឡើយ ប៉ុន្តែ តាមជាក់ស្ដែងដែលធ្លាប់ឃើញកន្លងមក អាចមានមូលហេតុទាំងនេះ ដែលធ្វើឱ្យប្រុសៗចូលចិត្តមានទម្លាប់មយយហ្នឹង ៖
១. ចង់ឱ្យមនុស្សខ្លួនស្រឡាញ់ ធ្វើខ្លួនគួរឱ្យស្រឡាញ់ដូចគេ
មនុស្សប្រុសមួយចំនួន ចូលចិត្តប្រៀបធៀបណាស់ ជាពិសេសគឺ យកមនុស្សខ្លួនស្រឡាញ់ ទៅប្រៀបជាមួយអ្នកផ្សេង ជាពិសេសគឺ យកចំណុចមិនល្អរបស់មនុស្សខ្លួនស្រឡាញ់ ទៅប្រដូចនឹងអ្នកដទៃ ដើម្បីឱ្យមនុស្សស្រីដែលខ្លួនស្រឡាញ់កែប្រែ ទៅធ្វើឱ្យដូចគេ ទាំងដែលការពិត វាជាបញ្ហាដែលតែងតែនាំឱ្យដៃគូចេះតែឈ្លោះប្រកែកគ្នា ព្រោះតែស្រីៗច្រើនតែខឹង និងអន់ចិត្ត។
២. ប្រុសៗចូលចិត្តមើលអ្នកផ្សេងច្រើនជាងមនុស្សខ្លួនស្រឡាញ់
អាចនិយាយបានថា វាជាចំណង់ចំណូលចិត្តរបស់មនុស្សប្រុសក៏ថាបាន ដែលតែងតែចូលចិត្តសម្លឹងមើលអ្នកផ្សេង ជាពិសេសគឺ ស្រីៗផ្សេងច្រើនជាងមើលដៃគូរបស់ខ្លួន ហើយមើលតែមួយផ្នែកដែលគេបង្ហាញឱ្យឃើញប៉ុណ្ណោះ ដូចជាមើលលើ រូបរាង កាយវិការ ការនិយាយស្ដី ដែលឃើញត្រឹមមួយឆាវៗ ហើយក៏មកវិនិច្ឆយ គេល្អអ៊ីចេះ ល្អអ៊ីចុះ នៅចំពោះមុខមនុស្សស្រីដែលខ្លួនស្រឡាញ់ទៅវិញ។
៣. មិនសូវផ្ដោតតម្លៃលើមនុស្សស្រីខ្លួនស្រឡាញ់
ជាធម្មតាទេ បើមនុស្សប្រុស តែងតែសរសើរអ្នកផ្សេងនៅចំពោះមុខមនុស្សស្រីខ្លួនស្រឡាញ់ហើយនោះ ក៏បញ្ជាក់ថាគេមិនសូវផ្ដល់តម្លៃដល់មនុស្សក្បែរខ្លួនឡើយ ហើយតែងតែ ឃើញអ្នកដទៃល្អជាង ស្អាតជាង ពូកែជាងដៃគូរបស់ខ្លួនជានិច្ច។
៤. អាចជាលេសដើម្បីបែកគ្នា
ធម្មតា បើមនុស្សស្រឡាញ់គ្នា មិនដែលអ្នកណាទៅសរសើរអ្នកផ្សេង នៅំពោះមុខមនុស្សខ្លួនស្រឡាញ់ទេ អាចមកពីគេធុញនឹងយើង ឬគេកំពុងតែប្រែចិត្ត ទើបគេមានគំនិត ធ្វើយ៉ាងម៉េចដើម្បីបែកជាមួយយើង ជំនួសឱ្យពាក្យថា បែកគ្នា ដូច្នេះ គេត្រូវតែនិយាយល្អពីអ្នកដទៃ ដើម្បីបង្កជាបញ្ហា ការឈ្លោះទាស់ទែងជាមួយនឹងយើង។
ចំណុចខាងលើនេះ មិនមែនមានន័យថា ត្រឹមត្រូវ ឬក៏ជាការពិតទាំងស្រុងនោះឡើយ ព្រោះអ្វីៗគ្រប់យ៉ាង គឺស្ថិតលើបុគ្គលម្នាក់ៗទៅវិញទេ។ យ៉ាងណាមិញ វាក៏អាចជាចំណង់ចំណុលចិត្ត ឬក៏ទម្លាប់របស់មនុស្សប្រុសភាគច្រើនក៏ថាបានដែរ ដែលតែងតែចូលចិត្តសរសើរអ្នកផ្សេង នៅចំពោះមុខដៃគូរបស់ខ្លួននោះ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
យោបល់ទាំងអស់ (0)