Edu For U
· 01-16
ផ្តោតលើការងារដែលយើងស្រឡាញ់
#ចំណេះដឹង# #ចំណេះដឹងទូទៅ# #អត្ថបទអប់រំ#
5752
ស្វែងរកការងារណាដែលយើងស្រឡាញ់ ហើយលះបង់ឱ្យវាទាំងអស់។ មានមនុស្សជាច្រើនសុខចិត្តទ្រាំអង្គុយធ្វើការងារដដែលៗរាប់ឆ្នាំទាំងមិនចូលចិត្ត។ ការធ្វើបែបនេះនាំឱ្យការងាររបស់យើងគ្មានប្រសិទ្ធភាពតាមការគួរឡើយ។ ដូច្នេះកុំបណ្ដោយឱ្យជីវិតដំណើរទៅពីមួយថ្ងៃទៅមួយថ្ងៃបែបនេះឱ្យសោះ។សាកគិតមើលទៅថា ការងារណាដែលអ្នកស្រលាញ់ក្នុងការធ្វើនោះ អ្នកមិនងាយមានអារម្មណ៍ធុញនឹងវាឡើយ។ អ្នកមានការជឿជាក់ និងថាមពលគ្រប់គ្រាន់ដើម្បីបំពេញការងារនោះឲ្យបានសម្រេច។មនុស្សគ្រប់រួបមានអារម្មណ៍សប្បាយរីករាយនៅពេលពួកគេបានធ្វើការងារណាខ្លួនចូលចិត្ត។
ជាពិសេសប្រសិនបើការងារណាធ្វើឲ្យអ្នកចូលចិត្តងប់ងល់នោះវាពិតជាមានប្រយោជន៍យ៉ាងច្រើនសម្រាប់ខ្លួនអ្នក។តើអ្នកធ្លាប់អង្គុយធ្វើការហើយមើលម៉ោងថាហេតុអ្វីបានជាម៉ោងដើរយឺតម្ល៉េះទេ? នោះគឺបណ្តាលមកពីវាជាការងារដែលអ្នកមិនបានស្រលាញ់ពេញចិត្តទើបបណ្តាលឲ្យអ្នកមានអារម្មណ៍ធុញបែបនោះ។ តែវាពិតជាខុសគ្នាស្រឡះ ប្រៀបធៀបទៅនឹងការងារណាដែលអ្នកស្រលាញ់វិញអ្នកប្រាកដជាមានអារម្មណ៍ថាម៉ោងដើរលឿន។ ចូរបើកឱកាសឱ្យខ្លួនឯងបានធ្វើការងារណាដែលខ្លួនស្រឡាញ់ឱ្យប្រាកដប្រជា។ គេនិយាយថាអ្នកដែលចូលចិត្តធ្វើនំតែងធ្វើនំបានល្អជាងអ្នកដែលមិនចូលចិត្ត យើងនឹងលះបង់កម្លាំងកាយកម្លាំងចិត្តឱ្យទៅការងារទាំងស្រុង ដោយមិនខ្លាចនឿយហត់ ទីបំផុតក៏បានទទួលផលមកវិញសក្តិសមទៅតាមហ្នឹងដែរ។
អត្ថបទដោយ : On Hinnakhim
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)