Edu For U
· 01-26
ញ៉ាំឆ្អែតសិនសឹមដើរផ្សារ
#ចំណេះដឹង# #ការញុាំ# #ចំណេះដឹងទូទៅ#
3029
ប្រសិនបើថ្ងៃនេះយើងតាំងចិត្តថា នឹងដើរផ្សារដើម្បីទិញរបស់ចាំបាច់សម្រាប់ប្រើប្រាស់ក្នុងផ្ទះនោះ មុនពេលយើងទៅដល់ហាងទំនិញ រឿងដំបូងបង្អស់ដែលយើងគួរធ្វើគឺញ៉ាំអាហារទ្រាប់ពោះសិន។បន្ទាប់ពីឆ្អែតហើយសឹមចូលហាងលក់សម្ភារៈដើម្បីជ្រើសរើសទិញទំនិញដែលយើងត្រូវការ។
តើជឿទេថា ប្រសិនបើយើងបណ្តោយឱ្យខ្លួនឯងដើរផ្សារទាំងពោះទទេគ្មានអាហារ។ ការធ្វើដូច្នេះ វានឹងនាំឱ្យយើងទិញរបស់ដែលមិនចាំបាច់ត្រូវប្រើមកច្រើន ព្រោះពោះដែលកំពុងកូរគ្រូកៗ វានឹងធ្វើឱ្យយើងមានអារម្មណ៍ចង់បានរបស់ដែលនៅពីមុខខ្លាំងជាងធម្មតា។ដូច្នេះត្រូវញ៉ាំឱ្យឆ្អែតសិនល្អជាងនៅពេលឆ្អែតហើយយើងមុខជាមានអារម្មណ៍ស្រួលនិងមិនស្រេកឃ្លាននឹងអ្វីដែលមិនត្រូវការ ដែលនោះរាប់ថាជាការជួយសន្សំសំចៃប្រាក់ក្នុងហោប៉ៅបានមួយបែបទៀត។
អត្តបទដោយ: On Hinnakhim
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)