Edu For U

· 01-18

មានសេចក្តីសុខរាល់ថ្ងៃ

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #សេចក្តីសុខ#

8668

ជួនកាល យើងរវល់តែក្បិតត្បៀតរហូតដល់ភ្លេចដំណើរជីវិតដែលធ្វើឱ្យមានសេចក្តីសុខ។ ជនដែលមានសេចក្តីសុខមិនមែនជាជនដែលបានទទួលជោគជ័យរាល់លើកនោះឡើយ។ ជនដែលពុំមានសេចក្តីសុខក៏មិនមែនជាជនដែលបរាជ័យរហូតនោះដែរ។ សេចក្តីសុខជាធាតុផ្សំនាំឱ្យជោគជ័យ។

ជាជាងយើងរវល់តែគិតថា ថ្ងៃនេះនៅមិនទាន់ស្អាត ធ្វើការនៅពុំទាន់ល្អ នៅពុំទាន់មានម្តងណាសោះ យើងត្រូវប្តូរគំនិតមកគិតថាថ្ងៃនេះប្រសើរហើយតើ តែចាំមើលថ្ងៃស្អែកនឹងខំធ្វើឱ្យរឹតតែប្រសើរនឹងខំធ្វើខ្លួនឱ្យរឹតតែស្អាត នឹងខំធ្វើការឱ្យកាន់តែហ្មត់ចត់។ ការមើលខ្លួនយើងឱ្យយល់ ទទួលស្គាល់ និងចេះសម្លឹងរកវិធីដែលអាចកែសម្រួលឱ្យកាន់តែប្រសើរ សេចក្តីសុខមុខជាកើនឡើងបណ្តើរៗ ម្តងបន្តិចៗតាមហ្នឹងដែរ។

អត្ថបទដោយ: On Hinnakhim

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)