Edu For U

· 01-17

កុំខ្ជះខ្ជាយអាហារ

#ចំណេះដឹង# #ការខ្ជះខ្ជាយអាហារ# #ចំណេះដឹងទូទៅ#

5219

សម្លឹងមើលជុំវិញខ្លួន កាលពីព្រឹកមិញដើរកាត់ផ្សារឃើញក្មេងកំពុងអង្គុយសុំទាន ជិះតាមផ្លូវក៏ឃើញមានសំបកដប កំប៉ុងទឹកលុះល្ងាចអង្គុយមើលទូរទស្សន៍ក៏ឃើញអ្នកកំពុងជួបនឹងការអត់ឃ្លាន ខ្វះខាតចំណីអាហារហូបចុក និងគ្មានទីជម្រកសមរម្យ។

អ្វីផ្សេងៗជុំវិញខ្លួនប្រាប់ឱ្យយើងដឹងថា នៅលើលោកនេះនៅមានអ្នកក្រមិនតិចឡើយ។ ដូច្នេះគប្បីឧទ្ទិសខ្លួនឯងសម្រាប់ពួកគេខ្លះ ដោយចាប់ផ្តើមទម្លាប់ពីការហូបចុកដំបូងគេ គឺពីមុនធ្លាប់តែញ៉ាំអាហារសល់ ឥឡូវយើងត្រូវតែញ៉ាំឱ្យអស់ពីចាន ហើយបើញ៉ាំនៅផ្ទះត្រូវតែប្រមូលអាហារដែលញ៉ាំសល់ទាំងប៉ុន្មានបញ្ចូលទៅក្នុងទូទឹកកកដើម្បីរក្សាទុកញាំពេលក្រោយទៀត។ យើងត្រូវចងចាំថាមានមនុស្សច្រើនណាស់នៅលើលោកនេះដែលគ្មានឱកាសជ្រើសរើសញ៉ាំអាហារល្អៗសូម្បីតែម្ដងក្នុងមួយជីវិតក៏គ្មានដែរ។ដូច្នេះយើងមិនត្រូវខ្ជះខ្ជាយចំណីអាហារឡើយ។

អត្ថបទដោយ : On Hinnakhim

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)