Knongsrok

· 2023-12-15

អាថ៌កំបាំងអ្នកមាន! អ្នកមានពិត ច្រើនតែបិទមាត់រក្សាការសម្ងាត់ក្នុងរឿងទាំង ២ យ៉ាងនេះ

#អាថ៌កំបាំងអ្នកមាន# #ចំណេះដឹង# #គន្លឹះខ្លីៗ#

4277

អ្នកមានពិតប្រាកដ គេអត់ចេះអួតសម្ញែង ឬនិយាយនូវអ្វីដែលគេមានចេញទៅផ្ដេសផ្ដាសនោះឡើយ។ យ៉ាងណាមិញ នេះជារឿងសម្ងាត់ទាំង ២ ដែលអ្នកមានគេអត់និយាយចេញឱ្យអ្នកណាដឹង រឹតតែមិនបើកបង្ហាញ សូម្បីតែជាមួយមនុស្សស្និទ្ធស្នាល ។

១. មិនអួតសម្ញែងរឿងទ្រព្យ

ភាពជោគជ័យផ្តើមចេញពីការខិតខំប្រឹងប្រែង និងភាពសន្សំសំចៃ រីឯការបរាជ័យកើតចេញពីការខ្ជះខ្ជាយ គ្មានសណ្ដាប់ធ្នាប់ជាមួយនឹងទ្រព្យសម្បត្តិ។ ទោះបីជាអ្នកមានទ្រព្យសម្បត្តិច្រើនក៏ដោយ ក៏ការពិតដ៏សាមញ្ញនេះមិនផ្លាស់ប្តូរដែរ។ ដូច្នេះអ្នកមានពិតជាច្រើនតែងរស់នៅដោយមានរបៀបរៀបរយ ហើយមិនចូលចិត្តបង្អួតទ្រព្យសម្បត្តិទេ គេចូលចិត្តភាពស្ងៀមស្ងាត់។ ផ្ទុយទៅវិញ អ្នកដែលទើបតែមាន ឬមិនធ្លាប់មាន ចូលចិត្តអួតសម្ញែងផ្ដេសផ្ដាស។

ចិត្តវិទ្យានៃការអួតអាង គឺជាចិត្តវិទ្យារបស់មនុស្សក្នុងស្ថានភាពអតុល្យភាព ដែលមិនមានប្រយោជន៍សម្រាប់ជីវិត និងសុខភាពរបស់មនុស្ស។ ដូច្នេះ បុគ្គលដែលមានទ្រព្យសម្បត្តិកាន់តែច្រើន នោះពួកគេកាន់តែស្រឡាញ់ទ្រព្យសម្បត្តិ និងសុខភាពរបស់ខ្លួនកាន់តែខ្លាំង។ ពួកគេរស់នៅក្នុងជីវិតធម្មតា ហើយយល់ពីតម្លៃនៃភាពស្ងៀមស្ងាត់កាន់តែខ្លាំង។

២. មិនអួតរឿងឋានៈ ពេលជួបបងប្អូនមិត្តភក្តិ ក្រុមគ្រួសារ

ថ្វីដ្បិតតែសង្គមសព្វថ្ងៃនិយាយថា មនុស្សគ្រប់រូបស្មើគ្នា មិនមានភាពខុសគ្នារវាងខ្ពស់ និងទាប ប៉ុន្តែការពិតវាតែងតែមានភាពខុសគ្នារវាងអ្នកមាន និងអ្នកក្រ ហើយមិត្តភក្តិក៏មិនមានករណីលើកលែងដែរ។ ប៉ុន្តែអ្នកក្រមិនគួរមានអារម្មណ៍ថាអន់ តាមទ្រ ផ្គាប់ផ្គន់អ្នកមានឡើយ ហើយអ្នកមាន ក៏មិនគួរអួតសម្ញែង ជាន់ពន្លិចអ្នកខ្សត់ ឬឋានៈតូចទាបដែរ។

ពេលប្រាស្រ័យទាក់ទងជាមួយមនុស្សក្រីក្រ កុំមើលពួកគេខុសពីគេ ហើយកុំនិយាយច្រើនពេកអំពីលុយ។ បើគេនិយាយរឿងលុយច្រើនពេក គេនឹងមានអារម្មណ៍តានតឹង ហើយនៅឆ្ងាយពីអ្នក។ ទោះបីជាអ្នកមិនមានន័យអួតអាងក៏ដោយ ពួកគេនឹងនៅតែបង្កបញ្ហា នោះហើយជាអ្វីដែលគេហៅថា "អ្នកនិយាយមិនមានបំណង តែអ្នកស្ដាប់ ស្ដាប់ហើយគិតច្រើន" ។

ដូច្នេះ មិនថាអ្នកមានទ្រព្យធនប៉ុនណាទេ កុំនិយាយច្រើនរឿងលុយកាក់នៅមុខអ្នកក្រ បើមិនដូច្នេះទេ វានឹងធ្វើឱ្យអ្នកក្រកាន់តែគ្មានទំនុកចិត្តលើខ្លួនឯង និងបង្កការច្រណែន។ យើងគួរចងចាំថា ទ្រព្យសម្បត្តិ និងភាពក្រីក្រ គ្រាន់តែរឿងបណ្តោះអាសន្ន អ្នកក្រអាចក្លាយជាអ្នកមាន អ្នកមានអាចក្លាយជាអ្នកក្រ ដូច្នេះ ចូររស់នៅដោយបន្ទាបខ្លួន ទើបជីវិតមានន័យ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)