ដើមអម្ពិល-DAP News
· 2023-11-24
សេដ្ឋកិច្ចអ៊ីស្រាអែល ដាំក្បាលចុះដោយសារបញ្ហាជម្លោះ
#ព័ត៌មាន# #អ៊ីស្រាអែល# #សេដ្ឋកិច្ចអ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
2065
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បានកាត់បន្ថយយ៉ាងច្រើននូវការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ របស់ខ្លួនដោយសារតែជម្លោះជាមួយក្រុមហាម៉ាស។
របាយការណ៍នេះបានបញ្ជាក់ថា ឥទ្ធិពលនៃជម្លោះបច្ចុប្បន្នលើសេដ្ឋកិច្ចអ៊ីស្រាអែល បានកើនឡើងលើសពីឧប្បត្តិហេតុសន្តិសុខ ដែលប្រទេសនេះបានជួបប្រទះក្នុងអំឡុងពេល២ទសវត្សរ៍ចុងក្រោយ ឬច្រើនជាងនេះ។
គួរឲ្យដឹងដែរថាបន្ទាប់ពីទទួលបានកំណើន៦,៥ភាគរយ ដែលបានកត់ត្រាក្នុងឆ្នាំ២០២២ របាយការណ៍នេះបានព្យាករណ៍ពីកំណើនតែ២ ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំនេះ ពោលគឺធ្លាក់ចុះពីការព្យាករណ៍២,៧ភាគរយ នៅក្នុងរបាយការណ៍មុនដែលបានចេញផ្សាយនៅក្នុងខែមិថុនា។
ក្នុងនោះគេបានកត់សម្គាល់ថាមុនពេលមានជម្លោះ ក្រសួងនឹងកែសម្រួលការព្យាករណ៍ឆ្នាំ ២០២៣ មកត្រឹម៣,៤ភាគរយ ហើយជម្លោះមួយនេះប៉ុណ្ណោះវាបានផលប៉ះពាល់ដល់១,៤ភាគរយ៕
ប្រែសម្រួល៖ស៊ុនលី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឃុំខ្លួនថៅកែ ស្ថានីយប្រេងឥន្ធនៈ ២នាក់ និង អ្នកចាត់ការម្នាក់ ពាក់ព័ន្ធនឹងការលក់ប្រេងមិនគ្រប់លីត្រ និងរឹងរូសចំពោះចំណាត់ការ របស់សមត្ថកិច្ចជំនាញ!
ពួកតាលីបង់ នឹងបង្ហាញទម្រង់រដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី ក្នុងពេលប៉ុន្មាន សប្ដាហ៍ខាងមុខ
ពួកតាលីបង់ ព្រមានអាមេរិកនិងអឺរ៉ុប ស្តីពីជនភៀសខ្លួន ប្រសិនបើបន្តដាក់ទណ្ឌកម្ម លើអាហ្វហ្គានិស្ថាន
មន្រ្តីស្ថានទូតអាមេរិក នៅទីក្រុងកាប៊ុល ដុតលិខិតឆ្លងដែន របស់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន នៅមុនពេលពួកតាលីបង់ ចូលកាន់កាប់
ការណែនាំពិសេស
គណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅក្នុងស្រុកថ្មពួក
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
កុំចុះចាញ់ Don’t Give Up
ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ
យោបល់ទាំងអស់ (0)