Phanou Social Media

· 2023-11-13

ក្បួនចេញរកស៊ីបែបសត្វឥន្ទ្រី!

#ការរកស៊ី# #ចំណេះដឹង# #អាជីវកម្ម# #ចំណេះដឹងទូទៅ#

6802

សួស្ដីប្រិយមិត្តដែលតាមដានប្រព័ន្ធសុទ្ធតែសង្គមរបស់ខ្ញុំទាំងអស់គ្នាឲ្យបានជ្រាបថាថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទមួយ។មកចែកជូន បកស្រាយបង្ហាញប្រាប់អ្នកទាំងអស់គ្នា អំពីក្បួនចេញរកស៊ីបែបសត្វឥន្ទ្រី។ដែលនឹងបង្ហាញលំអិតនៅក្នុងអត្ថបទនេះនៅផ្នែកខាងក្រោម។

(រូបតំណាង)

ជាការពិតណាស់យើងទាំងអស់គ្នាប្រាកដជាបានដឹងរួចប្រហើយថា សត្វឥន្ទ្រីគឺជាសត្វមួយដែលអង់អាចអស្ចារ្យក្លាហាន និងមានទស្សនៈវិស័យវែងឆ្ងាយ មិនតែប៉ុណ្ណោះសត្វឥន្ទ្រីគឺជាសត្វកម្រមួយ។នៅក្នុងវង់សត្វបក្សី យ៉ាងណាមិញបើប្រៀបធៀបមកជាមួយនឹងមនុស្សរបស់យើង មនុស្សបែបសត្វឥន្ទ្រីក៏មានតិចតួចដូចគ្នាដែរ។នៅក្នុងអត្ថបទនេះខ្ញុំនឹងរៀបរាប់អំពីក្បួនចេញរកស៊ីបែបសត្វឥន្ទ្រី។មុននឹងបកស្រាយខ្ញុំសុំបញ្ជាក់ប្រាប់ថាសត្វឥន្ទ្រីគេជាសត្វមួយដែលមានភាពច្បាស់លាស់ច្បាស់ការលើខ្លួនឯងជានិច្ចកាល។

(រូបតំណាង)

អ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងទៀតនោះគឺ សត្វឥន្ទ្រីមានមហិច្ឆតាធំ ទើបវាអាចចាប់បានចំណីអាហារដែលធំលើសមាឌវាទៅទៀត។ដូចគ្នានេះដែរក្នុងនាមយើង គឺជាមនុស្សម្នាក់បើសិនជាចង់ចេញរកស៊ីធ្វើអាជីវកម្មផ្ទាល់ខ្លួន យើងត្រូវតែដឹងឲ្យបានច្បាស់ជាមុនសិន។ថាតែយើងចេញរកស៊ីអាជីវកម្មបែបណា បែបទិញហ៊ុន ឬក៏បែបវិនិយោគទុន ឬក៏បែបធ្វើជំនួញផ្ទាល់ខ្លួន។វាសុទ្ធតែជាចំណុចដែលយើងអាចរកចំណូលបានទាំងអស់។ប៉ុន្តែអ្វីដែលខុសគ្នានោះគឺយើងត្រូវតែមានពេលច្បាស់លាស់ប្រកបប្រជាជាមួយនឹងអាជីវកម្មទាំងអស់នោះ។យើងត្រូវតែស្វែងយល់រកមើលឧបករណ៍ និងដើមទុនឲ្យបានសមរម្យសមស្រប តាមកាលៈទេសៈ បន្ទាប់មកពេលដែលយើងបើកធ្វើអាជីវកម្មមួយនោះហើយយើងត្រូវតែមានចិត្តតស៊ូក្រាញ់នាងមិនចុះចាញ់ ទោះជាមានឧបសគ្គរាប់លានរាប់ម៉ឺនក៏ដោយក៏យើងនៅតែមានហេតុផលរាប់ពាន់លានដើម្បីបន្តដំណើរទៅមុខជានិច្ច។ការធ្វើបែបនេះនឹងធ្វើឲ្យអាជីវកម្មរបស់អ្នកទាំងអស់គ្នាទទួលបាននូវភាពជោគជ័យជាក់ជាមិនខាន ខ្ញុំហ៊ានធានា។

អត្ថបទដើមដោយ÷ Phanou Social Media

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)