Knongsrok

· 2023-11-10

នៅពេលដែលពិបាកខ្លាំង ជីវិតជាប់គាំងជួបតែរឿងមិនល្អ អាចសាកល្ងទៅកន្លែង ៤ នេះ ដើម្បីបន្ធូរអារម្មណ៍បាន

#ចំណេះដឹង# #រឿងអាក្រក់# #Inspiration Stories#

2802

បើអ្នកមានអារម្មណ៍ថាខ្លួនជាមនុស្សគ្មានសំណាង តែងតែជួបរឿងមិនល្អ គ្មានសំណាងដូចអ្នកដទៃ។ អ្នកអាចសាកក្រឡេកមើល ឬទៅ ៤ កន្លែងនេះ វានឹងអាចជួយបន្ធូរអារម្មណ៍របស់អ្នកបានល្អឡើងវិញ។

១. វត្តអារាម

នៅពេលដែលមនុស្សម្នាក់ជួបប្រទះនឹងរឿងអាក្រក់ ជារឿយៗ វាពិបាកក្នុងការស្ងប់ស្ងាត់អារម្មណ៍ខាងក្នុងណាស់។ ដូច្នេះហើយ ក្នុងរបៀបដែលយើងប្រព្រឹត្តចំពោះមនុស្សក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តែងតែមានចិត្តឆេវឆាវ បន្ទោសអ្នកនេះ ខឹងអ្នកនោះ និងស្អប់បុគ្គលមួយចំនួន។

តាមពិតទៅក្នុងជីវិត វាជារឿងធម្មតាទេដែលមនុស្សយើងតែងតែជួបរឿងមិនល្អ។ ព្រោះលើវិថីជីវិតគ្មានអ្នកណាបានរលូនពីដើមដល់ចប់ឡើយ។ ដូច្នេះពេលដែលមនុស្សជួបរឿងអាក្រក់ បើអាចទៅរួចគ្រាន់តែទៅវត្ត អង្គុយសម្រាកបន្តិច អ្វីៗនឹងបានប្រសើរ។

អ្នកមិនចាំបាច់អុជធូប ឬថ្វាយបង្គំព្រះទេ ហើយក៏មិនចាំបាច់បោះកាក់ ចាក់គម្ពីរផ្សងទស្សន៍ទាយអីដែរ ត្រឹមតែយើងស្ងប់ចិត្ត ហើយស្តាប់សំឡេងជួងប្រាសាទ និងសំឡេងគម្ពីរពុទ្ធសាសនាដែលកំពុងផ្សាយ នោះយើងនឹងបានជ្រះថ្លាហើយ។ ទីតាំងនេះ ត្រឹមតែយើងបោះជំហានឈានជើងចូលទៅភ្លាម ក៏អាចឱ្យយើងមានអារម្មណ៍ប្រសើរ និងអាចបង្វែរសំណាងរបស់យើងបានភ្លាមៗ។

២. មន្ទីរពេទ្យ

នៅពេលដែលមនុស្សម្នាក់មានអារម្មណ៍ថាខ្លួនមិនមានសំណាង គាត់នឹងតែងតែគិតថា គាត់ជាមនុស្សស៊យបំផុតក្នុងលោកនេះ។ តាមពិតទៅ ដរាបណាមនុស្សម្នាក់នៅតែមានសុខភាពល្អ នោះគឺជាសំណាងបំផុតហើយ។ ពេលដែលយើងមានអារម្មណ៍ថាមិនសប្បាយចិត្ត បើយើងមិនខ្វល់ យើងគួរទៅមន្ទីរពេទ្យ ហើយអង្គុយចុះ។

ពេលទៅពេទ្យឃើញមនុស្សឈឺ ឃើញគេចង់រស់ ខ្លាចជំងឺ។ ក្រោយពីត្រឡប់មកផ្ទះវិញ ប្រហែលជាយើងនឹងមានអារម្មណ៍ធូរស្រាល ទោះជួបបញ្ហាអាក្រក់យ៉ាងណា ក៏យើងនៅមានសុខភាពល្អ នៅមានដង្ហើមដក នៅអាចដេក ដើរ ឈរអង្គុយបានដោយខ្លួនឯង នៅអាចហូបឆ្ងាញ់ ដើរស្រួល មិនទាន់ដេកលើគ្រែពេទ្យ ក្រោកមិនរួច សូម្បីតែចង់ស្លាប់ឱ្យផុតក៏ពិបាកដែរ។

៣. ការដ្ឋានសាង់សង ក្រោមថ្ងៃក្ដៅហែង

មានមនុស្សជាច្រើនដែលតែងតែជួបប្រទះនឹងការលំបាក តែងតែត្អូញត្អែរថាខ្លួនគ្មានសំណាង និងត្អូញត្អែរថាជីវិតរបស់ពួកគេវេទនា។ តាមពិត វាជារឿងធម្មតាណាស់ដែលមនុស្សម្នាក់ជួបការលំបាក។ មិនថាអ្នកមាន ឬអ្នកក្រទេ មនុស្សគ្រប់រូបនឹងជួបការលំបាក។ ប្រសិនបើអ្នកដឹងពីរបៀបប្រមូលបទពិសោធន៍ និងអនុវត្តវាឱ្យបានល្អ យើងនឹងតាំងចិត្តគ្រប់គ្រាន់ដើម្បីយកឈ្នះវា។

នៅពេលនេះ សូមក្រឡេកមើលមនុស្សជុំវិញខ្លួនយើង អ្នកដែលធ្វើការធ្ងន់ និងនឿយហត់ជាងយើង ពួកគេនៅតែជម្នះការលំបាកក្នុងជីវិតនេះ។ នៅពេលដែលយើងទៅដល់ការដ្ឋានសំណង់ក្រោមពន្លឺព្រះអាទិត្យដ៏ក្ដៅគគុក យើងនឹងមានអារម្មណ៍ថាសំណាងណាស់ដែលនៅតែអាចអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់បាន។

៤. នៅក្រោមស្ពាន

ពេលមនុស្សម្នាក់មានអារម្មណ៍ថាមិនសំណាង គាត់មានអារម្មណ៍ថាគាត់ធ្លាក់ទៅក្នុងទីជ្រៅដែលពិបាកនឹងងើបឡើងវិញ។ គេខកចិត្តដោយសារតែជីវិតពោរពេញដោយទុក្ខសោក បាត់បង់ពេលវេលាមាសនៃសុភមង្គល។ ប៉ុន្តែតាមការពិត មានមនុស្សជាច្រើនក្នុងលោកនេះ ដែលជួបការលំបាកច្រើនជាងនេះឆ្ងាយណាស់។

យ៉ាងណាមិញ បើយល់ថាខ្លួនឯងពិបាក អភ័ព្វ ជួបតែរឿងមិនល្អ ចូរទៅសម្លឹងមើលក្រោមស្ពាន មានមនុស្សអនាថាជាច្រើនដែលគ្មានផ្ទះសម្បែង គ្មានកន្លែងល្អដេកស្រួល មិនដឹងបាយទឹកនៅឯណា តែចំណែកយើងវិញ យ៉ាងហោចណាស់ យើងមានផ្ទះ មានដំបូងជ្រក មានកន្លែងគេងស្រួល មិនបាច់ត្រូវរងព្យុះភ្លៀង ឬកម្ដៅថ្ងៃ មិនភ័យខ្លាចក្ដៅរងា ដូច្នេះហើយ កុំមើលងាយខ្លួនឯង កុំបំបាក់ទឹកចិត្តខ្លួនឯងអី យ៉ាងណា ក៏យើងនៅតែមានសំណាងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)