Edu For U
· 01-19
ជ្រើសរើសមើលអ្វីដែលនាំឱ្យពេញចិត្ត
#ចំណេះដឹង# #Inspiration Stories# #ការអប់រំ#
6969
ក្នុងចំណោមរឿងរ៉ាវជាច្រើនដែលចូលក្នុងវិថីជីវិត សុទ្ធតែមានសេចក្តីលម្អិតខុសៗគ្នា។ យើងជ្រើសរើសដោយមើលត្រង់សេចក្តីលម្អិតរបស់វាឬមើលជារួមក៏បាន តែវាស្ថិតនៅត្រង់ថាមើលបែបណាទើបធ្វើឱ្យយើងមានសេចក្តីសុខ ដូចជា ពេលយើងធ្វើការមួយបានសម្រេចហើយ យើងមានអារម្មណ៍ថាស្កប់ស្កល់ក្នុងចិត្ត ព្រោះដឹងថា ការងារនោះចេញមកល្អនិងបានទទួលពាក្យសរសើរពីចៅហ្វាយនាយ។
ជួនកាល យើងមើលវាបែបសើៗពីលទ្ធផលដែលល្អ ដោយពុំបានមើលត្រង់សេចក្តីលម្អិតថា ទម្រាំតែហើយ យើងត្រូវធ្វើទាំងថ្ងៃទាំងយប់និងឈ្លោះគ្នានឹងសង្សាក៏មាន ព្រោះពុំមានពេលផ្ដល់ឱ្យគ្នាប៉ុន្តែដោយសារតែយើងចេះមើលវាតែក្នុងផ្នែកដែលល្អ ហើយមើលរំលងផ្នែកដែលមិនល្អ យើងក៏មានអារម្មណ៍សប្បាយចិត្ត ប្រសិនបើសង្សារខឹងគឺទៅលួងគេ ដោយប្រើអាហារល្ងាចមួយពេលនិងមើលកុនមួយរឿង នោះប្រាកដជាសប្បាយរីករាយនិងត្រូវគ្នាវិញជាមិនខាន។
អត្ថបទដោយ: On Hinnakhim
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)