Knongsrok

· 2023-09-19

អ្នកកើតឆ្នាំទាំង ៣ រាសីល្អ ការរកស៊ីជួញដូរ កាន់តែកាក់កប រកលុយបានកាន់តែច្រើន ក្នុងអំឡុងពេលចុងក្រោយនេះ

#ហុងស៊ុយ# #ជំនឿ# #ហោរាសាស្ត្រ#

4521

ហោរាសាស្ត្រនិយាយថា មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ នេះមានលាភសំណាងខ្លាំងក្នុងការរកស៊ីជួញដូរ ។ ពួកគេកាន់តែចាស់ ពួកគេកាន់តែមានស្ដុកស្ដម្ភ ហើយជីវិតរបស់ពួកគេកាន់តែពេញលេញ។

១. ឆ្នាំច

តាមហោរាសាស្ត្រ អ្នកដែលកើតក្នុងឆ្នាំច ជាមនុស្សមានមហិច្ឆតាធំ ហើយមិនចូលចិត្តនៅស្ងៀម មិនចេះនៅទំនេរ ទើបពួកគេរៀបចំផែនការជីវិតផ្ទាល់ខ្លួនបានយ៉ាងល្អ។ ជាពិសេស ទាក់ទងនឹងការងារ អ្នកកើតឆ្នាំច មានជំនឿចិត្តខ្ពស់ និងចេះបញ្ចេញមតិក្នុងការងារ ហើយតែងតែចេះលើកកម្ពស់សមត្ថភាពឱ្យភ្លឺស្វាង និងសាងលាភសំណាងធំសម្រាប់ខ្លួនឯង។

អ្នកកើតឆ្នាំច មិនខកខានឱកាសរកលុយឡើយ។ ម្យ៉ាងទៀត មនុស្សឆ្នាំនេះ មានប្រាជ្ញាឈ្លាសវៃ ចេះចាយវាយឱ្យមានប្រយោជន៏ ឧស្សាហ៍បណ្តាក់ទុនរកស៊ី ទទួលបានផលចំណេញខ្ពស់ ធ្វើឱ្យជីវិតអ្នកកើតឆ្នាំច មានភាពចម្រុងចម្រើន និងមានសំណាងខ្លាំង។ ហោរាសាស្ត្រក្នុងពេលខាងមុខ អ្នកកើតឆ្នាំច គឺជាពេលសំណាងដែលនឹងមានឱកាសរកស៊ីមានលុយកាក់ និងធ្វើឱ្យជីវិតកាន់តែសម្បូរសប្បាយ។

២. ឆ្នាំរោង

ក្នុងចំណោមឆ្នាំទាំង ១២ អ្នកកើតឆ្នាំរោង ជាមនុស្សឆ្លាតវាងវៃ។ ជាពិសេសអ្នកកើតឆ្នាំរោង ជាសត្វនាំសំណាងទទួលបានលាភសំណាង។ កាន់តែចាស់ ពួកគេកាន់តែមាន។ អ្នកកើតឆ្នាំរោង ជាមនុស្សឆ្លាត ឧស្សាហ៍ព្យាយាម និងពូកែខ្លាំង។ វាមិនមែនជាការបំផ្លើសទេ ក្នុងការនិយាយថា មនុស្សឆ្នាំនេះមានគំនិតអាជីវកម្មហើយជាអ្នកជំនួញពីកំណើត។

អ្នកកើតឆ្នាំរោង តែងមានឆន្ទៈជាងអ្នកដទៃ។ ពួកគេជាប្រភេទមនុស្សដែលតែងតែមានមហិច្ឆតាធំ។ តាំងពីនៅក្មេងមក ពួកគេមានក្តីរំភើបខ្លាំងចំពោះមុខជំនួញ ដូច្នេះពួកគេតែងមានសុបិនធំ។ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន អ្នកឆ្នាំនេះនឹងទទួលបាននូវបទពិសោធជាច្រើន ដើម្បីជោគជ័យក្នុងមុខជំនួញទៅថ្ងៃអនាគត។

៣. ឆ្នាំរកា

យោងតាមហោរាសាស្ត្រ អ្នកកើតឆ្នាំមាន់ ច្រើនតែមានភាពវៃឆ្លាត ឧស្សាហ៍ព្យាយាម និងពូកែរកលុយ ដូច្នេះហើយ មួយជីវិតមនុស្សឆ្នាំនេះមិនក្រឡើយ។ ក្នុងមុខជំនួញ អ្នកកើតឆ្នាំរកា ងាយនឹងទទួលបានជោគជ័យខ្លាំង។ ពួកគេដឹងពីរបៀបស្វែងរកឱកាសដើម្បីក្លាយជាអ្នកមាន មានចក្ខុវិស័យក្នុងការវិនិយោគ ហើយមិនងាយបណ្ដោយឱ្យបាត់បង់ឱកាសដែលចូលមកនោះទេ ដូច្នេះហើយអាជីវកម្មរបស់ពួកគេកាន់ែរីកចម្រើន លូតលាស់ឥតឈប់ឈរ ហើយប្រាក់ចំណូលរបស់ពួកគេក៏មានច្រើនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ចូលដល់ដំណាក់កាលមធ្យម អាជីពរបស់មនុស្សទាំងនេះនឹងចាប់ផ្តើមមានជំហានថ្មីៗជាច្រើនឆ្ពោះទៅមុខ។

អ្នកកើតឆ្នាំរកា មិនត្រឹមតែពូកែរកលុយទេ មនុស្សកើតឆ្នាំរកា ក៏ពូកែសន្សំលុយដែរ។ ពួកគេជាប្រភេទមនុស្សដែលមិនចូលចិត្តការរស់នៅបែបប្រណិត ពួកគេតែងតែលួចលុយ និងសន្សំលុយសម្រាប់ខ្លួនឯង និងគ្រួសារ។ ដូច្នេះហើយ មនុស្សកើតឆ្នាំមួយនេះច្រើនតែមានជីវិតសុខស្រួល និងសម្រេចបានក្នុងវ័យចាស់ ដោយសារការសន្សំតាំងពីក្មេង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស