Knongsrok

· 2023-09-01

ស្រីៗដឹងអត់ ភាពខុសគ្នានៃពណ៌ឈាមរដូវ អាចប្រាប់ពីសុខភាពអ្នកបាន

#ពណ៌ឈាមរដូវ# #សុខភាព# #ជំងឺ#

2086

ការមករដូវគឺជាធម្មជាតិរបស់មនុស្សស្រីដែលវាតែងតែកើតមានជារៀងរាល់ខែ ប៉ុន្តែឈាមរដូវមានពណ៌មិនដូចគ្នាទេ ហើយវាពិតជាមានប្រយោជន៍ណាស់ក្នុងការគិតពីពណ៌ឈាមរដូវរបស់អ្នកព្រោះវាជាសញ្ញាមួយដែលអាចផ្តល់ពត៌មានអោយអ្នកដឹងអំពី សុខភាពរបស់បាន។

នៅពេលដែលអ្នកមករដូវស្បូនរបស់អ្នកនឹងស្រក់ស្រទាប់របស់វា។ ឈាមមានរដូវហូរចេញពីស្បូនឆ្លងកាត់មាត់ស្បូនហើយហូរចេញពីរាងកាយឆ្លងកាត់ទ្វារមាស។ ក្នុងរយៈពេលនៃការមករដូវឈាមរបស់អ្នកអាចផ្លាស់ប្តូរពណ៌ដូចជាមាន ពណ៌ខ្មៅ, ពណ៌ទឹកក្រូច, ពណ៌ផ្កាឈូក, ពណ៌ក្រហមភ្លឺ, ពណ៌ក្រហមដឹត និងងពណ៌ត្នោត រឺខ្មៅជាដើម ។

តោះមកដឹងពីស្ថានភាពសុខភាពរបស់អ្នកតាមរយៈពណ៌ឈាមរដូវខាងក្រោម ៖

១. ពណ៌ខ្មៅ ឬពណ៌ត្នោត

ឈាមពណ៌ខ្មៅឬពណ៌ត្នោតមើលទៅគួរឱ្យបារម្ភប៉ុន្តែវាមិនមែនជាហេតុផលអាក្រក់នោះឡើយ ពោលវាគឺគ្រាន់តែជាឈាមចាស់ ដែលបានវិវត្តន៍ខ្លួនប្តូរពណ៌ខុសពីឈាមដើមតែប៉ុណ្ណោះ។ ឈាមពណ៌ត្នោតជាពិសេសត្រូវបានគេមើលឃើញជាញឹកញាប់នៅពេលចាប់ផ្តើមឬចុងបញ្ចប់នៃរដូវរបស់អ្នក។ នៅខណៈនោះដំណើរការឈាមរត់ចេញពីស្បូនរបស់អ្នកអាចនឹងយឺតដោយសារតែល្បឿនលំហូរ ។

២. ពណ៌ក្រហមដឹត

ពណ៌ក្រហមដឹតមួយនេះជាឈាមរដូវដែលភាគច្រើនកើតមាននៅពេលព្រឹក គ្រាន់តែមានន័យថាឈាមបានស្ថិតនៅក្នុងស្បូនរបស់អ្នកអស់មួយរយៈ ដែលជាហេតុបណ្តាលអោយវាប្តូរទៅជាពណ៌បែបនេះ។ ឈាមពណ៌ក្រហមងងឹតត្រូវបានផ្សារភ្ជាប់ជាមួយនឹងចុងបញ្ចប់នៃការមករដូវរបស់អ្នក។ អ្នកក៏អាចឃើញឈាមពណ៌នេះនៅចុងបញ្ចប់នៃវដ្តរដូវធម្មតារបស់អ្នកដូចគ្នា នៅពេលដែលល្បឿនលំហូររបស់អ្នកថយចុះ។

៣. ពណ៌ក្រហមភ្លឺ

វដ្តរដូវរបស់អ្នកអាចចាប់ផ្តើមជាមួយនឹងការហូរឈាមក្រហមភ្លឺដែលវាជាឈាមថ្មីជាមួយហ្នឹងល្បឿនដែលកំពុងហូរយ៉ាងលឿន។ ឈាមរបស់អ្នកអាចស្ថិតនៅពណ៌ដដែលនេះក្នុងរយៈពេលពេញមួយរដូវ ឬ វាអាចប្រែទៅជារាង ងងឹតបន្តិចនៅពេលដែលល្បឿនលំហូររបស់អ្នកថយចុះ។ ទោះជាយ៉ាងណាក៏ដោយឈាមក្រហមភ្លឺក៏អាចបង្កអោយមានការឆ្លងមេរោគមួយចំនួនដូចជាជំងឺ Chlamydia និងរោគប្រមេះ ដែលរោគទាំងនេះបង្កឡើងនៅកំឡុងពេលមានរដូវ ។ ហើយប្រសិនបើអ្នកឃើញមានឈាមក្រហមភ្លឺមុនពេលមករដូវ សូមទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នករឺទៅពេទ្យដើម្បីពិគ្រោះ។

៤.ពណ៌ផ្កាឈូក

ឈាមរបស់អ្នកអាចលេចចេញជាពណ៌ផ្កាឈូកនៅដើមឬចុងបញ្ចប់នៃវដ្តរដូវរបស់អ្នកជាពិសេសប្រសិនបើអ្នកប្រទះឃើញវាមានពណ៌ស្រាលជាងនេះ ជាធម្មតាវាមានន័យថាឈាមរបស់អ្នកបានលាយជាមួយនឹងសារធាតុរាវនៅក្នុងមាត់ស្បូនរបស់អ្នក។ ជួនកាលឈាមរដូវមានពណ៌ផ្កាឈូកអាចបង្ហាញពីកំរិតអរម៉ូនអ៊ឹស្ត្រូសែនទាបនៅក្នុងខ្លួន។ មូលហេតុមួយចំនួននៃអរម៉ូនអ៊ឹស្ត្រូសែនទាប រួមមានការប្រើប្រាស់វិធីពន្យារកំណើត រឺ អាចបណ្តាលមកពីអ័រម៉ូនដែលមិនមានផ្ទុកអរម៉ូនអ៊ឹស្ត្រូសែន ។

៥.ពណ៌ទឹកក្រូច

ឈាមអាចលេចចេញឡើងនូវពណ៌ទឹកក្រូចបន្ទាប់ពីវាលាយជាមួយសារធាតុរាវមាត់ស្បូន។ អ្នកអាចឃើញឈាមពណ៌ទឹកក្រូចដោយសារមូលហេតុដូចគ្នានឹងអ្វីដែលអ្នកឃើញឈាមពណ៌ផ្កាឈូក។ ទោះយ៉ាងណាការហូរទឹករំអិលខុសប្រក្រតីឬមិនធម្មតាក៏អាចជាសញ្ញានៃការឆ្លងបាក់តេរីឬជំងឺកាមរោគដែរ៕

ប្រភព៖ បរទេស

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)