ថ្មីៗ-ThmeyThmey
· 2023-08-22
សភាថៃ បើកកិច្ចប្រជុំរើសនាយករដ្ឋមន្រ្តីថ្មី ដោយលោកSrettha ជាបេក្ខជនតែមួយគត់
#នយោបាយអន្តរជាតិ# #Srettha Thavisin# #ព័ត៌មាន# #នាយករដ្ឋមន្រ្តីថៃ#
2342

លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីថៃរបស់បក្សភឿថៃ។ រូបភាព AFP
ដោយ: ធៀន ភារិន្ទ
លោក Srettha Thavisin ត្រូវបានបក្សភឿថៃស្នើជាបេក្ខជននាយករដ្ឋមន្រ្តី និងជាបេក្ខជនឈរឈ្មោះតែមួយគត់នៅក្នុងការបោះឆ្នោតរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី២២ ខែសីហា។
នៅថ្ងៃទី២២ ខែសីហា សភាថៃទាំងពីរថ្នាក់ បានបើកកិច្ចប្រជុំជាថ្មីដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ ក្នុងការបោះឆ្នោតនេះ បក្សភឿថៃ បានតែងតាំងលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សតែមួយគត់។ លោក Srettha ក៏ជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្រ្តីតែមួយគត់ ក្នុងការបោះឆ្នោតសភានេះផង។
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ប្រធានសភាលោក Wan Muhamad Noor Matha ក៏បានសួរពាក់ព័ន្ធនឹងការស្នើតែងតាំងបេក្ខជននាយករដ្ឋមន្រ្តីផ្សេងដែរ ប៉ុន្តែគ្មានការស្នើផ្សេងឡើយ។
ក្នុងការបោះឆ្នោតនេះ លោក Srettha ត្រូវបានរំពឹងថា មានឱកាសខ្ពស់ ក្នុងការក្លាយជានាយករដ្ឋមន្រ្តីថៃទី៣០។ កន្លងមក បក្សភឿថៃ ដែលបានតែងតាំងលោក Srettha ជាបេក្ខជននាយករដ្ឋមន្រ្តី បានរួមសម្ព័ន្ធភាពជាមួយបក្សគាំទ្រដោយយោធា ដូចជាបក្សជាតិថៃរួបរួម និងបក្ស Palang Pracharath ជាដើម។
ក្នុងន័យនេះ លោក Srettha អាចនឹងទទួលបានការគាំទ្រពីព្រឹទ្ធសភា ដែលភាគច្រើនគាំទ្រដោយយោធាដែរ។
មុនការបោះឆ្នោត បក្សឆ្ពោះទៅមុខ ដែលធ្លាប់ចងសម្ព័ន្ធភាពជាមួយបក្សភឿថៃ បានអះអាងថា ខ្លួននឹងមិនបោះឆ្នោតគាំទ្រលើលោក Srettha ឡើយ ដោយសារ ខ្លួនមិនគាំទ្រនឹងការចងសម្ព័ន្ធភាពជាមួយបក្សគាំទ្រដោយយោធា និងមិនចង់ប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន។
ក្នុងកិច្ចប្រជុំ សមាជិកព្រឹទ្ធសភាថៃ បានចោទសួរពីលក្ខណៈសម្បត្តិជាច្រើនរបស់លោក Srettha ។
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតសភានេះ លោក Srettha ត្រូវតែទទួលបានសំឡេងគាំទ្រលើសពី ៣៧៥អាសនៈ ដាច់ខាត ដើម្បីក្លាយជានាយករដ្ឋមន្រ្តីទី៣០ របស់ថៃ។ ការបោះឆ្នោតសភារួមគ្នាមានអាសនៈសរុប ៧៥០៕
ប្រភពដើម៖ Thmey Thmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់
តម្លៃប្រេងធ្លាក់ចុះក្រោម ៩០ដុល្លារ ខណៈដែលអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ
បណ្តេញជនជាតិវៀតណាមជាង ២០០នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ លួចស្នាក់នៅ និងធ្វើការងារខុសច្បាប់
យោបល់ទាំងអស់ (0)