ដើមអម្ពិល-DAP News
· 2023-07-18
គណបក្សភឿថៃ មានបេក្ខជន នាយករដ្ឋមន្រ្តី ដល់ទៅ៣រូប ក្នុងករណីលោក Pita បន្ត បរាជ័យ
#នយោបាយអន្តរជាតិ# #Srettha Thavisin# #ព័ត៌មាន# #Pita Limjaroenrat# #គណបក្សភឿថៃ#
725
បរទេស ៖ លោក ស្រែថា ថាវីសិន (Srettha Thavisin) ដែលជាបេក្ខភាព នាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមបេក្ខភាព នាយករដ្ឋមន្ត្រីទាំងបី របស់គណបក្សភឿថៃ បានប្រកាសថា លោកបានត្រៀមខ្លួន រួចជាស្រេច ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ប្រសិនបើលោកឈ្នះ ការជឿទុកចិត្ត ពីគណបក្សរបស់ភឿថៃ ឱ្យកាន់តំណែងកំពូលនេះ ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ស្រែថា បានឆ្លើយតបនឹងសំណួរ ដែលសួរចំពេលមានពាក្យ ចចាមអារ៉ាមថា លោកនឹងត្រូវបានតែងតាំង សម្រាប់ការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី ប្រសិនបើមេដឹកនាំគណបក្ស Move Forward (MFP) លោក Pita Limjaroenrat មិនអាចត្រូវបានគេតែងតាំងជាថ្មី ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការអង្គុយរួម ក្នុងសភានៅថ្ងៃស្អែក ។
លោកបាននិយាយថា “យើងនៅគណបក្សភឿថៃ បានពិភាក្សាលើបញ្ហានេះ អស់រយៈពេលបួនខែហើយ ប្រសិនបើខ្ញុំមិនទាន់ត្រៀមខ្លួនសម្រាប់ការងារទេ ខ្ញុំនឹងមិនជាប់ឈ្មោះជាបេក្ខជន នាយករដ្ឋមន្ត្រីមួយ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ទាំងបីនាក់នោះទេ”។
ទោះយ៉ាងណាក៏ដោយ លោកថាបញ្ហាសំខាន់ជាងនេះ គឺការពន្លឿនការបង្កើតរដ្ឋាភិបាលចម្រុះថ្មី និង វិធានការជំរុញសេដ្ឋកិច្ច។
លោក ស្រែថា បាននិយាយថា មនុស្សជាច្រើន ពិតជាមានបញ្ហាដោយសារសេដ្ឋកិច្ចធ្លាក់ចុះ ហើយថា ទំនួលខុសត្រូវចម្បង របស់គណបក្សភឿថៃ គឺត្រូវយកចិត្តទុកដាក់លើបញ្ហាបន្ទាន់នេះ ។
លោកបាននិយាយទៀតថា ការពិភាក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការផ្លាស់ប្តូរ នៃការវិនិយោគបរទេស ពីប្រទេសថៃ ទៅកាន់ប្រទេសជិតខាង គឺជាបញ្ហាអាទិភាព ដែលត្រូវតែដោះស្រាយឱ្យបានទាន់ពេលវេលា ៕ ប្រែសម្រួលៈ ណៃ តុលា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឃុំខ្លួនថៅកែ ស្ថានីយប្រេងឥន្ធនៈ ២នាក់ និង អ្នកចាត់ការម្នាក់ ពាក់ព័ន្ធនឹងការលក់ប្រេងមិនគ្រប់លីត្រ និងរឹងរូសចំពោះចំណាត់ការ របស់សមត្ថកិច្ចជំនាញ!
ពួកតាលីបង់ នឹងបង្ហាញទម្រង់រដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី ក្នុងពេលប៉ុន្មាន សប្ដាហ៍ខាងមុខ
ពួកតាលីបង់ ព្រមានអាមេរិកនិងអឺរ៉ុប ស្តីពីជនភៀសខ្លួន ប្រសិនបើបន្តដាក់ទណ្ឌកម្ម លើអាហ្វហ្គានិស្ថាន
មន្រ្តីស្ថានទូតអាមេរិក នៅទីក្រុងកាប៊ុល ដុតលិខិតឆ្លងដែន របស់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន នៅមុនពេលពួកតាលីបង់ ចូលកាន់កាប់
ការណែនាំពិសេស
មន្ត្រីជំនាញបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ១០៦នាក់
សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីបទលួចរថយន្ត ០១គ្រឿងម៉ាក TOYATA PRIUS ស៊េរីឆ្នាំ២០០៧
[ភាគទី 29] វ៉ាង លូយ៉ាន៖ អ្នកស្នេហាជាតិអក្សរសាស្ត្រម្នាក់ដែលត្រូវបានបង្កើតឡើងក្នុងអណ្តាតភ្លើងសង្គ្រាម
រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពង់ស្ពឺមានភ្ញៀវទេសចរមកលេងកម្សាន្តជាង ២លាននាក់
យោបល់ទាំងអស់ (0)