ដើមអម្ពិល-DAP News

· 2023-07-16

ការតវ៉ាតាមដងផ្លូវដោយហិង្សា អាចកើតឡើង ប្រសិនបើលោក Pita បរាជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ

#Move Forward# #ព័ត៌មាន# #Pita Limjaroenrat# #ការ​បោះ​ឆ្នោត​# #ព័ត៍មានអន្តរជាតិ#

4079

បរទេស៖ ក្រុមអ្នកសង្កេតការណ៍នយោបាយ បានសម្តែងការព្រួយបារម្ភថា ការតវ៉ាដែលបង្កឡើងដោយការបរាជ័យរបស់មេដឹកនាំ Move Forward លោក Pita Limjaroenrat ក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់សម្រាប់តំណែងនាយករដ្ឋមន្ត្រីអាចនឹងក្លាយទៅជាហិង្សា។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Gothom Arya សាស្ត្រាចារ្យនៅវិទ្យាស្ថានសិទ្ធិមនុស្ស និងសិក្សាសន្តិភាព នៃសាកលវិទ្យាល័យ Mahidol បាននិយាយថា មានឱកាសដែលអាជ្ញាធរអាចនឹងប្រើអំពើហិង្សា ដើម្បីបង្ក្រាបក្រុមបាតុករ ទោះបីជាលោកសង្ឃឹមថាមិនមានរឿងបែបនេះកើតឡើងក៏ដោយ។

លោក Gothom Arya ដែលជាអ្នក​សិក្សា​ដែល​ធ្លាប់​បម្រើ​ការ​នៅ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (EC) បាន​និយាយ​ថា សេណារីយ៉ូ​ដែល​អាក្រក់​បំផុត​គឺ​ថា គណបក្សឆ្ពោះទៅមុខផ្លាស់ប្តូរទាំងទៅ​ជាកៅអី​បក្ស​ប្រឆាំង ឬ​ត្រូវ​រំលាយ។

ទោះជាយ៉ាងណាក៏ដោយ លោកថា ភាគីទាំងអស់គួរតែរក្សាភាពស្ងប់ស្ងាត់ ហើយសមាជិកព្រឹទ្ធសភាគួរតែបោះឆ្នោតឱ្យលោក Pita ព្រោះថាវាជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ប្រទេសថៃ ក្នុងស្ថានភាពនយោបាយបច្ចុប្បន្នរបស់ខ្លួន។

លោកក៏បានព្រមានអ្នកគាំទ្រចលនាឆ្ពោះទៅមុខកុំឱ្យចាញ់បោកអ្នកដែលមានទស្សនៈជ្រុលនិយម ឬស្វែងរកញុះញង់ឱ្យមានអំពើហិង្សាផងដែរ។

ចំពោះបញ្ហាប្រឈមផ្លូវច្បាប់ដែល លោក Pita ប្រឈមមុខនឹងការកាន់កាប់ភាគហ៊ុន iTV ជាង ៤២ ០០០, លោក Gothom បាននិយាយថា គាត់មិនគិតថាករណីនេះមានគុណសម្បត្តិច្រើនទេព្រោះ iTV មិនមែនជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

កាលពីថ្ងៃពុធសប្តាហ៍មុន EC បានអំពាវនាវឱ្យតុលាការធម្មនុញ្ញដកសិទ្ធិ ពីលោក Pita ជុំវិញការចោទប្រកាន់លោកថា មានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ៕ ប្រែសម្រួលៈ ណៃ តុលា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស