Town News
· 2023-06-02
ធ្លាប់ចាប់យកទៅអប់រំម្តងមកហើយនៅមិនរាងឥឡូវមកក្លែងធ្វើជាសង្ឃទៀត
#ក្រុងព្រះសីហនុ# #ព្រះសង្ឃក្លែងក្លាយ# #សង្គម# #ព័ត៌មានសង្គម#
4221
បុរស២នាក់ បានក្លែងខ្លួនជាសង្ឃដើរបិណ្ឌបាត្របច្ច័យពីប្រជាពលរដ្ឋ ត្រូវបានព្រះគ្រូចៅអធិការវត្តអូរត្រេះក្រុងព្រះសីហនុ សហការជាមួយមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ នាំយកទៅដោះស្បង់ចីវរចេញ ធ្វើកិច្ចសន្យាហាមឃាត់មិនឲ្យធ្វើសកម្មភាពបោកប្រាសប្រជាពុទ្ធបរិស័ទបែបនេះទៀត។

ព្រះតេជគុណ មាស សុផល ព្រះគ្រូចៅអធិការវត្តអូរត្រេះក្រុងព្រះសីហនុ ក្នុងនាមគណៈគុណសង្ឃខេត្តព្រះសីហនុ មានសង្ឃដីការនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះថា ករណីនេះមន្ត្រីសង្ឃខេត្តព្រះសីហនុ រួមជាមួយមន្ទីរធម្មការ និងសាសនាខេត្ត និងអាជ្ញាធរ សមត្ថកិច្ចពាក់ពន្ធ័នឹងបន្តសកម្មភាពត្រួតពិនិត្យទប់ស្កាត់បាតុភាពនេះ និងអំពាវនាវញាតិញោមពុទ្ធបរិស័ទ ប្រសិនបើប្រទះឃើញ សង្ស័យជនក្លែងបន្លំជាសង្ឃ សូមរាយការណ៍មកអាជ្ញាធរ ឬមន្ត្រីសង្ឃដើម្បីរួមគ្នាទប់ស្កាត់សកម្មភាព ដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនា។

ព្រះតេជគុណ មាស សុផល មានសង្ឃដីការបញ្ជាក់ថា បុគ្គល២រូបនេះ ធ្លាប់បន្លំធ្វើជាសង្ឃដើរបិណ្ឌបាត្របច្ច័យ និងត្រូវបានឃាត់នាំយកមកអប់រំគិតទាំងលើកនេះមានចំនួន២លើករួចហើយ ប្រសិនបើបន្តប្រព្រឹត្តលើកក្រោយទៀត មន្ត្រីសង្ឃ និងខាងធម្មការខេត្តនឹងចាត់ការបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
នៅថ្ងៃទី ២៩ ខែធ្នូ រឿងភាគខ្លីតន្ត្រី "ឆ្លងកាត់ចម្រៀងទំនុកភ្លេង" ត្រូវបានចាក់ផ្សាយ
ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន៦៨%លឿនជាងផែនការ៦%
សហរដ្ឋអាមេរិករឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ ខណៈដែលទីក្រុងតេអេរ៉ង់បដិសេធការចរចាសន្តិភាពជុំទីពីរ
យោបល់ទាំងអស់ (0)