sovath bdm
· 2020-10-05
ហេតុអ្វីបានជាលោក Nikola Tesla ថាលេខ ៣ ៦ ៩ ជាលេខកូដសកល?
#ព្រះជាម្ចាស់# #បច្ចេកវិទ្យា# #Nikola Tesla# #វិទ្យាសាស្ត្រ# #លេខកូដ#
2019
លោក Nikola Tesla ជាបុគ្គលម្នាក់ដែលមានបុគ្គលិកលក្ខណៈចម្លែកនិងអាថ៍កំបាំងខ្លាំងណាស់ គាត់បានធ្វើអ្វីជាច្រើនដែលពិភពលោកមិនយល់។ ភាពចម្លែកមួយក្នុងចំណោមភាពចម្លែកជាច្រើនរបស់លោក Nikola Tesla គឺមុននឹងឈានជើងចូលទៅក្នុងអគារណាមួយ គឺគាត់ត្រូវដើរជុំវិញអគារនោះ៣ជុំជាមុនសិន។ គាត់ស្នាក់នៅសណ្ឋាគារមួយហើយបន្ទប់របស់គាត់គឺមានលេខ ៣ ឬក៏បន្ទប់ណាដែលមានលេខអាចចែកដាច់នឹង៣។ អ្នកប្រាជ្ញម្នាក់នេះហាក់ដូចជាងប់ងល់ជាមួយនឹងលេខ៣ ប៉ុន្តែលោក Nikola Tesla ហាក់បីដូចជាមានភាពងប់ងល់ជាមួយនឹងបណ្តុំលេខ ៣ ៦ ៩។
ចក្រវាឡនិយាយជាមួយយើងដោយប្រើប្រាស់ភាសាលេខ ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺគ្រប់ជីវិតទាំងអស់លើភពផែនដីគឺគោរពតាមប្រព័ន្ធច្បាប់គណិតវិទ្យា (Mathematical Laws)។ ជីវិតចាប់ផ្តើមពីកោសិកាមួយដែលចែកជា២ ហើយ២ ត្រូវបំបែកទៅជា៤ ហើយ៤ទៅជា៨ ហើយ៨ទៅជា១៦,៣២,..។ នេះវាគ្មានអ្វីក្រៅពីប្រព័ន្ធ Binary System ដែលជាប្រព័ន្ធគណនា ឬជាគម្រោងការរបស់ព្រះជាម្ចាស់នោះទេ។
គណិតវិទ្យាអាកាស (Vortex Mathematics)
1
1 x 2 = 2
2 x 2 = 4
4 x 2 = 8
8 x 2 = 16 (1+6 ) = 7
16 x 2 = 32 (3+2) = 5
32 x 2 = 64 (6+4) = 10 (1+0) = 1
ក្នុងទម្រង់លេខខាងលើគឺមិនមានលេខ ៣ ៦ និង ៩ ទេ។ អ្នកវិទ្យាសាស្ត្រសម័យទំនើបនិយាយថា វិកទ័រទាំងនេះជាវិមាត្រទី៤ (Fourth Dimension) ដែលលោក Nikola Tesla បានព្យាយាមបញ្ជាក់ពេញមួយជីវិតរបស់គាត់។ ដូចនេះវាជាគន្លឹះនៃថាមពលអាថ៍កំបាំងនៃ វិមាត្រថ្នាក់ខ្ពស់ (high dimension) ដែលអ្នកវិទ្យាសាស្ត្របានរកឃើញ។ លោក Tesla បាននិយាយថាលេខ 3-6-9 គឺវាមានសារៈសំខាន់ណាស់ព្រោះនៅលើពិភពរបស់យើងគឹវាមានចំណុចថាមពលមួយចំនួនដែលទាក់ទងជាមួយនិងលេខទាំងនេះ។
សូម្បីតែប្រជាជន Egypt បុរាណក៏បានដឹងដែរថាលេខ 9 ជាសញ្ញានៃការត្រាស់ដឹង (enlightenment) ហើយប្រសិនបើយើងធ្វើដំណើរ ទៅកាន់បរិវេណប្រសាទ Pyramid នៅ Giza ប្រាកដណាស់យើងបានរកឃើញថាមានប្រព័ន្ធធំ៣ ដែលបង្ហាញយ៉ាងច្បាស់ពីផ្កាយនៅក្នុង Orion Belt ពេលនោះយើងឃើញមាន Pyramin តូចៗចំនួន៣។
សកលលោកមានរាងជារង្វង់ ហើយក្នុងរង្វង់មួយមាន ៣៦០ ដឺក្រេ ហេតុអ្វី? តើអ្នកគិតថានេះជាភាពចៃដន្យមែនដែរឬទេ? (360 = 3+6+0 = 9) ចំណែកឯកន្លះរង្វង់មានមំុ ១៨០ ដឺក្រេ (180 = 1+8+0 = 9) ហើយមំុ ៩០ ដឺក្រេ (90 = 9+0 = 9) ហើយ មំុ៤៥ ដឺក្រេ (45 = 4+5 = 9) ) ហើយមំុ ២២.៥ ដឺក្រេ (22.5 = 2+2+5 = 9) យើងសង្កេតឃើញថា គ្រប់ពេលដែលយើងចែករង្វង់ជាពីរ គឺផលបូករបស់វាស្មើ៩ជានិច្ច។ តើវាពិតជាមានលេខកូដព្រះជាម្ចាស់នៅក្នុងប្រព័ន្ធនៃលេខមែនដែរឬទេ? យោងតាមគណិតវិទ្យា វតធិក Vortex Based Mathematics និយាយថាពិតជាមានលេខកូដអទិទេពរឺព្រះជាម្ចាស់ពិតមែន។ មើលវីដេអូសូមចុច៖ https://youtu.be/8XMHiZYDAVM
https://atkombang.epizy.com/2017/06/09/universal-code-369-bdm/
អត្ថបទដោយ៖ sovath bdm
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)