Sowathara
· 2019-06-28
មធ្យោបាយដែលអាចជួយឲ្យអ្នករំដោះអារម្មណ៍ថប់អារម្មណ៍បាន
#គន្លឹះថែទាំសុខភាព# #សុខភាព# #មធ្យោបាយ# #ថប់អារម្មណ៍#
0
តើអ្នកកំពុងតែមានអាម្មណ៍ថប់អារម្មណ៍មែនទេ? ដូច្នេះអ្នកអាចបេះថ្នាំងងុយគេងលេបមួយគ្រាប់ ពេលនោះវានឹងធូរស្រាលទៅវិញហើយ។ ឬអ្នកអាចចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកផ្កាឈូកក៏មានប្រសិទ្ធភាពដូចគ្នាដែរ តែអត់មានផលរំខានដូចថ្នាំងងុយគេងឡើយ។ យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីវិធីសាស្រ្តជួយបំបាត់អារម្មណ៍ថប់អារម្មណ៍ដែលជំនួសការលេបថ្នាំបានយ៉ាងល្អ៖

១. ប្រើប្រាស់ទឹកក្តៅឧណ្ហៗ
ភាគច្រើនការថប់អារម្មណ៍ធ្វើទុក្ខដល់យើងគ្រប់ពេលដែលមានភាពតានតឹងខាងផ្លូវកាយ និងចិត្ត។ ហើយនៅពេលស្រ្តេសម្តងៗ ក៏ធ្វើឲ្យសាច់ដុំតឹងដែរ។ ដូច្នេះហើយ យកល្អនៅពេលអ្នកមានអារម្មណ៍ស្រ្តេស ឬតក់ស្លុតលើកក្រោយ ចូរងូតទឹកក្តៅឧណ្ហៗ ដើម្បីជួយឲ្យសាច់ដុំធូរឡើងវិញបាន។
២. ជ្រើសរើសទឹកត្រជាក់
ការធ្វើទុក្ខជំងឺថប់អារម្មណ៍អាចធ្វើឲ្យអ្នកមានអារម្មណ៍នឿយហត់ ហើយក៏មិនអាចធ្វើការងារប្រចាំថ្ងៃបានដែរ។ ការងូតទឹកត្រជាក់គឺជារឿងដែលអ្នកអាចធ្វើបានបើសិនជាអ្វីដែលអ្នកត្រូវការគឺបង្កើនអារម្មណ៍ប្រុងប្រយ័ត្នឡើងវិញ។ ដូច្នេះយកល្អគួរតែចំណាយពេលងូតទឹកក្តៅដំបូងគេ ហើយបញ្ចប់វិញដោយការងូតទឹកត្រជាក់នៅរយៈពេល ពីរបីនាទីក្រោយវិញ។
៣. ស្តាប់ចម្រៀង
អ្នកអាចប្រើវិធីងូតទឹកបណ្តើរ និងចាក់បទចម្រៀងបណ្តើរ ព្រោះវាអាចជាវិធីដែលជួយលុបបំបាត់អាការៈថប់អារម្មណ៍ចេញពីក្នុងខ្លួនបានកាន់តែលឿនជាងមុនដែឬ។ សម្រាប់មនុស្សភាគច្រើន ការស្តាប់សម្លេងដន្ត្រីដែលជួយបន្ធូរអារម្មណ៍អាចជាវិធីដ៏ល្អបំផុតដើម្បីបំបាត់ការថប់អារម្មណ៍បាន។
ចំណាំ៖ បើសិនជាអ្នកជាមនុស្សដែលងាយនឹងធ្វើទុក្ខថប់អារម្មណ៍គ្រប់ពេល ហើយអ្នកពិបាកនឹងធ្វើការងារប្រចាំថ្ងៃ យកល្អគួរតែស្វែងរកជំនួយពីគ្រូពេទ្យជំនាញ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)