Yusan Entertainment
· 04-25
ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ក្រុមបាល់ទាត់សិស្សនៃសាលាវឌ្ឍនៈវិជ្ជា បានបង្ហាញពីសមត្ថភាព និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតអាចឈានដល់ការឈ្នះជើងឯកជាបន្តបន្ទាប់
#វិជ្ជា# #កីឡា# #ការខិតខំប្រឹងប្រែង# #សាលា# #វឌ្ឍនៈ# #បណ្តុះបណ្តាល# #បាល់ទាត់អន្តរជាតិ#
276
ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ក្រុមបាល់ទាត់សិស្សនៃសាលាវឌ្ឍនៈវិជ្ជា បានបង្ហាញពីសមត្ថភាព និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតអាចឈានដល់ការឈ្នះជើងឯកជាបន្តបន្ទាប់។

ចាប់ពីឆ្នាំ ២០១៦ ដែលជាជើងឯកលើកដំបូង មកដល់ឆ្នាំ ២០២៦ ដែលទើបតែទទួលបានជ័យជម្នះថ្មីៗនេះ សាលាវឌ្ឍនៈវិជ្ជា ត្រូវបានគេចាត់ទុកថាជា “ក្រុមដែលគ្រងតំណែងជើងឯកច្រើនជាងគេក្នុងមួយទស្សវត្សរ៍ចុងក្រោយ” ក្នុងការប្រកួតបាល់ទាត់សិស្សមធ្យមសិក្សាទូទាំងខេត្តកំពត។

យ៉ាងហោចណាស់ក្នុងចំណោម១០ឆ្នាំចុងក្រោយនេះ ក្រុមបានឈ្នះជើងឯកមិនតិចជាង ៦ ដង ដែលជាសមិទ្ធផលដ៏គួរឲ្យមោទនភាព និងបង្ហាញពីស្ថេរភាពនៃគុណភាពកីឡា។
ជោគជ័យមិនមែនកើតឡើងដោយចៃដន្យទេ
វាជាលទ្ធផលនៃការខិតខំរួមគ្នា រវាងកីឡាករ គ្រូបង្វឹក និងការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំសាលា។

ជាពិសេស សូមថ្លែងអំណរគុណចំពោះលោកគ្រូ ឈឹម ម៉ៅ
ជាថ្នាក់ដឹកនាំសាលាដែលតែងតែយកចិត្តទុកដាក់ផ្គត់ផ្គង់សម្ភារៈ ការគាំទ្រ និងលើកទឹកចិត្តដល់កីឡាករ និងគ្រូបង្វឹក ឲ្យខិតខំបន្តដើម្បីនាំយកកិត្តិយសមកសាលា។ បន្ថែមពីនោះលោកមិនបានបង្កើតសាលាឯកជនសម្រាប់បណ្តុះបណ្តាលចំនេះដឹង និងមានគាំទ្រកីឡាបាល់ទាត់ប៉ុនណ្ណោះទេ លោកតែងតែបណ្តុះបណ្តាលកីឡាផ្សេងៗទៀតដូចជា តៃខ្វាន់ដូរ បាល់ទះ និងមានទីលានបាល់ទាត់សម្រាប់លេងផងដែរ។
ការបណ្តុះទាំងអស់នោះមិនត្រឹមតែជាការបណ្តុះបណ្តាលរបស់សាលាទេ
ប៉ុន្តែជាការរួមចំណែកបណ្តុះបណ្តាលយុវជនទាំងចំនេះដឹង និងកីឡា ជាកិត្តិយសសម្រាប់ខេត្តកំពតទាំងមូលផងដែរ។

សង្ឃឹមថា សាលាវឌ្ឍនៈវិជ្ជា នឹងបន្តសរសេរប្រវត្តិសាស្ត្រថ្មីៗលើកីឡាបាល់ទាត់បន្ថែមទៀត និងរក្សាតំណែងជាក្រុមខ្លាំងបំផុតបន្តទៅមុខទៀត ព្រមទាំងបន្តបណ្តុះបណ្តាលធនធានកីឡាករជូនខេត្តកំពតកាន់តែច្រើនទៅមុខទៀត។ សូមអរគុណ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)