Cambo-China

· 03-24

កម្ពុជានឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យទៅជាក្របខណ្ឌអនុតំបន់ដ៏មានប្រសិទ្ធភាព

#កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

1053

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជានឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យទៅជាក្របខណ្ឌអនុតំបន់ដ៏មានប្រសិទ្ធភាព ដើម្បីគាំទ្រពហុភាគីនិយម។

តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរ «ខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងទិវាសប្តាហ៍នៃ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា កម្ពុជាមានមោទនភាពដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង ចាប់តាំងពីការចាប់ផ្តើមដំបូង នៃកិច្ចសហប្រតិបត្តិការនេះ។

សារលិខិតរបស់ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា កម្ពុជាសូមបញ្ជាក់ សាឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកមេគង្គ- ឡានឆាង ដើម្បីអនុវត្តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំខាងមុខប្រកបដោយប្រសិទ្ធភាព និងស្វែងរក វិស័យថ្មីៗ នៃកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង និងនវានុវត្តន៍ ដែលនាំឱ្យមានការជំរុញបន្ថែមនូវវិបុលភាពរួម និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។

ឯកឧត្តម ប្រាក់ សុខុន បានបន្តថា កម្ពុជានឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងយ៉ាងសកម្ម ឱ្យទៅជា ក្របខណ្ឌអនុតំបន់ដ៏មានប្រសិទ្ធភាពមួយ ដើម្បីទ្រទ្រង់ពហុភាគីនិយម និងសមាហរណកម្មតំបន់ ដែលមានគោលដៅឆ្លើយតបនឹងបញ្ហាប្រឈមរួម ក្តាប់យកកាលានុវត្តភាពថ្មីៗ និងធ្វើឱ្យសម្រេចបាននូវ ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំកំពូលក្នុងការកសាងសហគមន៍ដែលមានជោគវាសនារួម ប្រកបដោយ សន្តិភាព ស្ថិរភាព និងវិបុលភាព នៅទូទាំងអនុតំបន់មេគង្គ-ឡានឆាង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)