Cambo-China

· 01-17

ដំណើរទេសចរណ៍ ស្វែងរកឱកាសវិនិយោគកម្ពុជា-ចិន

#អ្នកទេសចរណ៍# #ប្រទេសកម្ពុជា# #ខេត្តព្រះសីហនុ# #សង្គម# #អ្នកវិនិយោគ# #ព័ត៌មានសង្គម# #CAMBO-CHINA#

1071

សារព័ត៌មានត្នោត បានរៀបចំសហការជាមួយ Multi-purpose Special Economic Zone (MPSEZ) របស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ គ្រោងនឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៏ធុរកិច្ចកម្ពុជា-ចិន ក្នុងគោលបំណងសំខាន់ ក្នុងការបង្ហាញអំពីតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច និងវិស័យទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ។

យ៉ាងណាមិញ លើសពីព្រឹត្តការណ៍ជួបជុំរវាងអ្នកវិយោគ និងអ្នកវិយោគ ព្រឹត្តិការណ៍មួយនេះនឹងផ្ដល់ឱកាសដល់ អ្នកវិនិយោគជាតិ និងអន្តរជាតិ បានជួបពិភាក្សា និងជជែកផ្ទាល់ជាមួយមន្រ្តីក្នុងតំបន់ក៍ដូចជាមានឱកាស នឹងបានសិក្សាអំពីតំបន់សេដ្ឋកិច្ចដ៏មានសក្ដានុពលនានារបស់ខេត្តព្រះសីហនុ ប្រសិនបើអ្នកវិនិយោគគិនបរទេសដែលបានចូលរួមកម្មវិធី មានបំណងចង់វិនិយោគក្រុមហ៊ុនឬ អាជីវកម្មរបស់ខ្លួននៅលើទឹកដីខេត្តព្រះសីហនុផងដែរ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ នឹងមានការចូលរួមពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ជាពិសេស អ្នកវិនិយោគចិនក្រៅស្រុក និងក្នុងស្រុក សរុបប្រមាណជាង ២៥០នាក់។

ជាមួយ ព្រឹត្តិការណ៍នេះ ភាគីទាំងពីរ នឹងពិភាក្សាអំពីឱកាសវិយោគសំខាន់ៗ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ថាមពលស្អាត ទេសចរណ៍ និងពាណិជ្ជកម្មឌីជីថល។ កិច្ចពិភាក្សានិងវេទិកាប្តូរយោបល់ បានបង្កើតឱកាសឲ្យសហគ្រិន និងអ្នកវិនិយោគស្វែងយល់ពីគ្នាទៅវិញទៅមក និងបង្កើនការតភ្ជាប់អាជីវកម្ម (Business Matching) យ៉ាងមានប្រសិទ្ធភាព។

ព្រឹត្តិការណ៍ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន ក៏ជាវេទិកាសំខាន់មួយ សម្រាប់ជំរុញការវិនិយោគគុណភាពខ្ពស់ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាពិសេស វាបានរួមចំណែកក្នុងការអនុវត្តគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” (Belt and Road Initiative) និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់កម្ពុជាថែមទៀត។

ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថា នឹងបន្តជាវេទិកាសហប្រតិបត្តិការសំខាន់មួយ ក្នុងការកសាងអនាគតរួមដ៏រឹងមាំ រវាងសហគមន៍ធុរកិច្ច កម្ពុជា និងចិន និងជំរុញឱកាសអភិវឌ្ឍថ្មីៗ សម្រាប់ភាគីទាំងពីរ។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមិនាឆ្នាំ ២០២៦ ខណៈកម្មវិធីសន្និសិទ្ធិសារព័ត៌មានគ្រោងនឹងធ្វើនៅថ្ងៃទី៥ ខែមិនា ២០២៦។

ហេតុដូច្នេះ សម្រាប់អ្នកដែលមានបំនងចង់ចូលរួមព្រឹត្តិការណ៍ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន អាចបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួន និងក្រុមហ៊ុនរបស់ពួកគាត់ ជាពិសេសទាក់ទងមកកាន់សារព័ត៌មានត្នោត ដើម្បីងាយស្រួលក្នុងការចូលរួមព្រឹត្តការណ៍មួយនេះ៕

សម្រាប់ព័ត៌មានសម្អិតសូមចូលទៅកាន់គេហទំំព័រខាងក្រោម ឬ ទំនាក់ទំនង់មកកាន់លេខ Contact Number: 078 358 874 / 093 938 282

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស