Cambo-China

· 01-06

អ្នកវិនិយោគចិននៅកម្ពុជា នាំយកអំណោយសប្បុរសធម៌ជូន ដល់វីរកងទ័ពនិងពលរដ្ឋភៀសសឹក

#វីរកងទ័ព# #ពលរដ្ឋភៀសសឹក# #សង្គម# #អ្នកវិនិយោគ# #ព័ត៌មានសង្គម# #ប្រធានរដ្ឋសភា# #CAMBO-CHINA#

1350

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់គណៈប្រតិភូ ដែលជាអ្នកវិនិយោគបរទេសនៅកម្ពុជា បានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជាមួយពលរដ្ឋខ្មែរ សម្រាប់ចែកជូនវីរយុទ្ធជននៅសមរភូមិមុខ និងពលរដ្ឋភៀសសឹក នៅក្នុងគ្រាដ៏លំបាក ដែលកម្ពុជាបានកំពុងជួបប្រទះនេះ។ នេះបើតាមការលើកឡើងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញតជូន គណៈប្រតិភូធុរជនចិនដែលវិនិយោគនៅកម្ពុជា ដឹកនាំដោយលោកស្រី ខារី លីវ នាយកប្រតិបត្តិមហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យអាស៊ី -អឺរ៉ុប។សម្តេចមហារដ្ឋសភាធិការធិបតី បានគូសបញ្ជាក់ថាកាយវិការមនុស្សធម៌នេះ បានឆ្លុះបញ្ចំាងយ៉ាងច្បាស់ពីចំណងមិត្តដែកថែបកម្ពុជានិងចិន ដែលបានចាក់ឫសយ៉ាងជ្រៅនៅគ្រប់ប្រទាប់វណ្ណៈ រវាងប្រជាជននិងប្រជាជន ថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ និងរវាងស្ថាប័ននិងស្ថាប័ន។ សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណចំពោះអ្នកវិនិយោគបរទេសនៅកម្ពុជា ដែលមានការជឿទុកចិត្តយ៉ាងរឹងមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ នៅគ្រាដែលកម្ពុជាមានការលំបាកបែបនេះ អ្នកវិនិយោគចិន បន្តស្នាក់នៅកម្ពុជាហើយថែមទំាងបានពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត។

សម្តេចរដ្ឋសភាធិបតី បានស្នើសូមដល់អ្នកវិនិយោគទំាងអស់នៅកម្ពុជា ប្រែក្លាយឱកាស ដែលកម្ពុជាមានការលំបាកនេះ ជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងមុខជំនួញរបស់ខ្លួន ដើម្បីការរីកចម្រើនទំាងអស់គ្នាពីព្រោះថារាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តគ្រប់បែបយ៉ាងដល់ការវិនិយោគពីបរទេស ។ កម្ពុជានៅមានសក្តានុពលជាច្រើនទៀត ដែលគេអាចពង្រីកនិងបោះទុនវិនិយោគបន្ថែមបានផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស