Cambo-China
· 11-23
ការចូលរួមរបស់យុវជនពីប្រទេសក្នុងក្របខណ្ឌមេគង្គ-ឡានឆាង ពិតជាមានសារៈសំខាន់ ជំរុញសន្ទុះងើបឡើងវិញសម្រាប់តំបន់អាងទន្លេមេគង្គ
#មេគង្គ-ឡានឆាង# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
1875
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ការចូលរួមរបស់យុវជនពីប្រទេសក្នុងក្របខណ្ឌមេគង្គ-ឡានឆាងពិតជាមានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្នភាព ព្រមទាំងជំរុញសន្ទុះងើបឡើងវិញសម្រាប់តំបន់អាងទន្លេមេគង្គ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនការសកម្មភាពស្តារ និងភាពធន់វិស័យទេសចរណ៍មេគង្គឡានឆាង ឆ្នាំ២០២៦-២០៣០ អមដោយការបកស្រាយរបស់ទូតទេសចរវ័យក្មេង មេគង្គ-ឡានឆាង នៅខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម Wang Wenbin ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈប្រជាមានិតចិន ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងប្រតិភូអន្តរជាតិមកពីបណ្តាប្រទេសចិន មីយ៉ាន់ម៉ា វៀតណាម ឡាវ និងកម្ពុជា ព្រមទាំងអ្នកជំនាញទេសចរណ៍ល្បីៗ សាស្រ្តាចារ្យមកពីសកលវិទ្យាល័យចិនធំៗ និងល្បី យុវជន-យុវនារីជាទូតទេសចរណ៍វ័យក្មេងមេគង្គ-ឡានឆាង ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ ប្រមាណជាង៣០០នាក់។

ក្នុងឱកាសនៃសិក្ខាសាលាជាលក្ខណៈអន្តរជាតិ និងមានសារៈសំខាន់នេះ គណៈអធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាថ្នាក់តំបន់ដែលមិនត្រឹមតែជាការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ដែលជាវិស័យដ៏សំខាន់មួយក្នុងសេដ្ឋកិច្ច និងការរិះរកគំនិតផែនការបង្កើនសន្ទុះការងើបឡើងវិញរបស់វិស័យនេះ តាមរយៈការចូលរួមរបស់យុវជនពីបណ្តាប្រទេសជាសមាជិក។ សិក្ខាសាលាអន្តរជាតិដ៏ធំនេះ ជាវេទិការឹតបន្តឹង និងពូនជ្រំទំនាក់ទំនងមិត្តភាព កិច្ចសហការ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងបណ្តាប្រទេសក្នុងអាងទន្លេមេគង្គ ដែលគម្រោងនេះត្រូវបានឧបត្តម្ភគាំទ្រទាំងស្រុងដោយភាគីមិត្តចិន។
ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថាសិក្ខាសាលាដ៏ធំ និងប្រកបដោយគុណភាព នឹងបន្ថែមអត្ថន័យឱ្យកាន់តែស៊ីជម្រៅដល់កិច្ចសហប្រតិបត្តិរវាងប្រទេសក្នុងតំបន់អាងទន្លេមេគង្គ ព្រមទាំងចំណងមិត្តភាពកម្ពុជា-ចិន និងទំនាក់ទំនងការទូតដ៏យូរលង់អស់រយៈពេល៦៧ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួម កម្ពុជា-ចិនគ្រប់រដូវកាល ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន។ ជាពិសេសគឺផ្តល់ឱកាសរួមគ្នាដល់យុវជនបន្តវេនពីប្រទេសសមាជិក ក្នុងការចូលរួមគ្នាគិត និងរួមគ្នាធ្វើ ដើម្បីអភិវឌ្ឍទេសចរណ៍ តាមរយៈការទាញយកពីបច្ចេកវិទ្យានិងគំនិតច្នៃប្រឌិតថ្មី ដើម្បីជម្រុញការងើបឡើងវិញនូវវិស័យទេសចរណ៍ បន្ទាប់ពីត្រូវជួបផលវិបាកយ៉ាងខ្លាំងពីវិបត្តិជម្ងឺកូវីដ១៩ កន្លងទៅ។ 
សិក្ខាសាលាថ្នាក់តំបន់នេះ នឹងផ្តល់ឱកាសដ៏យុវជនជានិស្សិត ជាអ្នកប្រកបវិជ្ជាជីវៈ ឬ ក៏សហគ្រិន ភ្ជាប់ទំនាក់ទំនងគ្នា ធ្វើការរួមគ្នា សហការចាប់ឱកាសបង្កើតអាជីវកម្មទេសចរណ៍រួមគ្នាផងដែរ ដើម្បីជំរុញសន្ទុះងើបឡើងវិញនៃការវិនិយោគក្នុងវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរជាតិ ចិន និងអន្តរជាតិមកលេងតំបន់អាងទន្លេមេគង្គនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
យោបល់ទាំងអស់ (0)