Cambo-China

· 11-21

ក្រុមប្រឹក្សាជាតិគាំពារសង្គមទស្សនកិច្ចសិក្សាពីការអនុវត្តការទិញជាយុទ្ធសាស្ត្រសម្រាប់គាំទ្រការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

#ក្រុមប្រឹក្សាជាតិគាំពារសង្គម# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

1529

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បាន កាលពីថ្ងៃទី១៧ ដល់ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរួមមានតំណាងមកពីក្រសួងសុខាភិបាល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បេឡាជាតិសន្តិសុខសង្គម, ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, និងនិយ័តករសន្តិសុខសង្គម, ព្រមទាំងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធដូចជា ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស (GIZ), និងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ផងដែរ។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងសិក្សាស្វែងយល់អំពីឧត្តមានុវត្តន៍ និងបទពិសោធនានាដែលបាន និងកំពុងអនុវត្តនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយនៃការអនុវត្តការទិញជាយុទ្ធសាស្ត្រ តាមរយៈកំណែទម្រង់ហិរញ្ញប្បទានសុខាភិបាល, ការពង្រីកវិសាលភាពលើក្រុមពលរដ្ឋគោលដៅ, ការរៀបចំកញ្ចប់តាវកាលិកប្រព័ន្ធគាំពារសុខភាពសង្គម, និងការថែទាំសុខភាពបឋម ជាដើម។

ឆ្លៀតក្នុងឱកាសនោះ ប្រតិភូពីប្រទេសកម្ពុជាក៏បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាស្ថាប័នប្រតិបត្តិកររបបថែទាំសុខភាពសង្គម, វិទ្យាស្ថានជាតិសិក្សាស្រាវជ្រាវលើប្រព័ន្ធថែទាំសុខភាព, មន្ទីរពេទ្យជាតិ, មណ្ឌលសុខភាព, និងតំណាងអង្គការ WHO ប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំង ផងដែរ៕



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)